អ្នកជំងឺទឹកនោមផ្អែម គួរគេងបើកភ្លើង

វេជ្ជបណ្ឌិតបានឲ្យដឹងថា អ្នកជំងឺទឹកនោមផ្អែម គួរពិចារណាការគេង យប់ដោយបើកភ្លើង។ ក្រុមអ្នកស្រាវជ្រាវពី សាកលវិទ្យាល័យ Cardif ជឿជាក់ថា ការគេងក្នុងបន្ទប់ដែល បើកភ្លើងភ្លឺអាចជួយបង្ការ ការចាប់ផ្តើមវាយប្រហារ នៃជំងឺភ្នែកដ៏ធ្ងន់ធ្ងររបស់ អ្នកជំងឺទឹកនោមផ្អែម។

ម្នាក់ក្នុងចំនោមអ្នក ជំងឺទឹកនោមផ្អែម ១០នាក់តែងត្រូវ ប៉ះពាល់ដោយជំងឺលើ រ៉េទីនភ្នែក ដែលអាចបណ្តាល ឲ្យមានភាពខ្សោយ នៃប្រស្រីភ្នែក និងអាចនាំទៅដល់ ការពិការភ្នែក។ ជំងឺខ្សោយប្រស្រីភ្នែក កើតឡើងនៅពេល សរសៃឈាមតូចៗ ផ្នែកខាងក្រោយនៃ ភ្នែកបើកឬស្ទះ ដែលធ្វើឲ្យខូចខាតដល់រ៉េទីន ។

ប្រសិនបើការ រកឃើញទាន់ពេល វាអាចព្យាបាលបានតាម រយៈការផ្លាស់ប្តូររបបអាហារ ឬដោយការវះកាត់ ប្រើកាំរស្មីឡាហ្សែ។ ដោយឡែក បញ្ហានេះត្រូវ បានអះអាងថា ការខូចខាតបណ្តាលឲ្យ ពិការភ្នែកនេះអាច បណ្តាលមកពីកង្វះអុកស៊ីហ្សែន ទៅចិញ្ចឹមរ៉េទីន។

នេះជាបញ្ហាទូទៅ មួយរបស់អ្នកជំងឺ ទឹកនោមផ្អែម ព្រោះពួកគេតែងតែ ទទួលរងទុក្ខទោសពីការ ចុះខ្សោយរំហូរឈាម ដែលជាលទ្ធផល កាត់បន្ថយអុកស៊ីហ្សែន ដែលត្រូវទៅសព្វ សារពាង្គកាយ។ វាក៏ជាបញ្ហាក៏ជាក់លាក់ មួយផងដែរនៅពេលយប់ ព្រោះថា ភ្នែកប្រើប្រាស់អុកស៊ីហ្សែន ច្រើននៅពេលងងឹត ដូច្នេះប្រសិនបើរំហូរ នៃអុកស៊ីហ្សែនមាន កម្រិតថយចុះនោះ នាំឲ្យមានការប្រឈមមុខ នឹងការខូចខាតដល់ភ្នែក។

សាស្រ្តាចារ្យ នីវិល ដ្រាសដូ និងសហការីជឿជាក់ថា ការទុកភ្លើងបើកបំភ្លឺនៅ ពេលយប់អាចកាត់បន្ថយភាព នឿយហត់របស់ភ្នែក ដោយការប្រឹង ឬការប្រឈមមុខនឹង ការកើតជំងឺរ៉េទីនភ្នែក ព្រោះការជួយកាត់បន្ថយ តម្រូវការអុកស៊ីសែនរបស់ភ្នែក និងការបន្ថយការប្រឈម មុខនឹងការខូចខាត។

អ្នកស្រី ស៊ូហ្សាន លូខាស នៃសមាគមអ្នកជំងឺ ទឹកនោមផ្អែម បាននិយាយថា វាគឺជាការស្រាវជ្រាវដ៏សំខាន់ ព្រោះជំងឺ រ៉េទីនភ្នែក ដែលកើតចំពោះអ្នក ជំងឺទឹកនោមផ្អែម វាអាចផ្តល់ផលការ លំបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់អ្នកជំងឺ៕

អ្នកជំងឺទឹកនោមផ្អែម គួរគេងបើកភ្លើង