លក្ខខណ្ឌ ៣យ៉ាង ដែលនាំឲ្យមានការ រំខានដល់ការទទួល ទានដំណេក

ត្រឹមតែប៉ុន្មាន ភាគរយប៉ុណ្ណោះនៃ អ្នកដែលមានរោគ ចង់តែគេងតាំងពី ព្រឹកទល់ល្ងាចមាន មួលហេតុទាក់ទង និងវិបត្តិផ្លូវចិត្ត ក្រៅពីនោះស្ទើរតែ ៨៥ភាគរយទៅហើយ នៃអ្នកដែលមានវិបត្តិ ទទួលទានដំណេក មានទំនាក់ទំនង និងលក្ខខណ្ឌក្នុង ចំនោមទាំង៣គឺៈ

១. ស្ទះផ្លូវដង្ហើមនៅ ពេលគេងលក់
គឺជាវិបត្តិនៃការដកដង្ហើម មួយដែលជានិច្ចជាកាល បណ្តាលមកពីមាន ការស្ទះភាគខ្លះនៅត្រង់ ផ្នែកក្រោយនៃបំពង់ក ហើយជាទូទៅវាច្រើន កើតនៅលើបុរសវ័យ កណ្តាលដែលធាត់ ហើយមានសម្ពាធឈាមខ្ពស់។ ការស្ទះផ្លូវដង្ហើមនៅពេល ដេកលក់នេះត្រូវបាន គេកត់សម្គាល់បាន ដោយសារស្នូរស្រមុកខ្លាំង ដែលជួនកាលអាចធ្វើ ឲ្យភ្ញាក់អ្នកជិតខាង។

២. ចង់តែគេងភ្លាម មិនអាចទប់បាន
ប្រមាណជា ៧៥ភាគរយ នៃករណីនេះកើតឡើង ដោយការបាត់បង់នូវ កម្លាំងសាច់ដុំមួយរំពេច។ អ្នកដែលមានករណីនេះ ខ្លះមានការមរមើរមាយ ចម្លែកមុននឹងគេងលក់ ហើយសាច់ដុំមានការ បាត់បង់នូវកម្លាំងកន្ត្រាក់ រហូតដល់ពេលភ្ញាក់ឡើង។

៣. ការកន្រ្តាក់មិនប្រក្រតី នៃសាច់ដុំកំភួនជើង ក្នុងពេលដឹកលក់
ករណីនេះបង្ហាញ ឡើងប្រហែលជា ១០ភាគរយ នៃករណីចង់តែគេង ពីព្រឹកដល់ល្ងាច។

លក្ខខណ្ឌ ៣យ៉ាង ដែលនាំឲ្យមានការ រំខានដល់ការទទួល ទានដំណេក

  • លក្ខខណ្ឌ ៣យ៉ាង ដែលនាំឲ្យមានការ រំខានដល់ការទទួល ទានដំណេក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/13  Category:កំសាន្ត
Tags: