ផ្លែមៀនប៉ូវខួរក្បាល ប៉ូវកំលាំង

មៀនគឺជាផ្លែឈើ មួយប្រភេទដែលសាច់ របស់វាសំបូរទៅដោយ ជាតិទឹកមានរសជាតិផ្អែមស្អិត។ គេអាចបរិភោគវាស្រស់ៗ ឬផលិតជាបង្អែមកំប៉ុង ឬយកទៅហាលឲ្យ ស្ងួតធ្វើជាមៀនក្រៀម ដើម្បីទុកឲ្យបានយូរក៏បាន។ មៀននៅពេលហាលស្ងួត ធ្វើឲ្យបាត់ជាទឹកអស់ហើយ នៅសល់តែជាតិស្ករផ្អែម ធ្វើឲ្យមេរោគមិនអាច រីករាលដាលបានឡើយ ហើយរសជាតិនៅតែដូចដើម។

នៅក្នុងសាច់មៀនមាន សារធាតុអាហារផ្សេងៗជាច្រើន ដូចជាស្ករគ្លុយកូសស៊ូកូស វីតាមីន A,B។ ក្រៅពីនេះវាមានប្រូតេអ៊ីន ក្នុងបរិមាណយ៉ាងច្រើន មានខ្លាញ់ និងអំបិលរ៉ែជាច្រើប្រភេទ។ នៅក្នុងក្បួនវេជ្ជសាស្រ្តបុរាណចិន គេប្រើប្រាស់មៀនក្រៀម ជាឪសថជំនួយបេះដូង ជំនួយឈាម ជំនួយខួរក្បាល ជួយរំលាយអាហារ ហើយត្រូវបានគេស្គាល់ច្បាស់ថា អាហារប៉ូវដ៏ល្អមួយប្រភេទ។

មៀនជាផ្លែឈើមាន រស់ជាផ្អែមុតក្តៅ និងមានគុណសម្បត្តិជាឪសថ ប៉ូវសុខភាពជាច្រើនផ្នែក។ ដូច្នេះវាសមស្រប សម្រាប់បុគ្គលដែលមាន រាងកាយទន់ខ្សោយ ជាពិសេសស្រ្តីដែល ទើបតែឆ្លងទន្លេរួច ឬអ្នកជំងឺដែលទើបងើបពីឈឺ ដោយគេនិយមយកវាទៅ ស្ងោរសាបជាមួយស៊ុតមាន់ ឲ្យស្រ្តីឆ្លងទន្លេថ្មីៗបរិភោគ ព្រោះវាមានប្រសឹទ្ធភាព ក្នុងការជួយប៉ូវកំលាំង ប៉ូវឈាមយ៉ាងល្អ។

ក្រៅពីនេះវាជាថ្នាំជំនួយ សរសៃប្រសាទ ជំនួយការចងចាំ ប្រើសម្រាប់អ្នកមាន ចិត្តច្របូកច្របល់ ខ្វល់ខ្វាយ ច្រាស់ច្រាល និងបែកញើសខ្លាំង។ តែដោយសារតែវា មានរសជាត់ផ្អែម និងក្តៅ ដូច្នេះអ្នកនឹងមាន អាការក្តៅឈឺក្នុងក មានស្លេស្មពណ៌លឿង ទល់លាមក ដោយអ្នកមិនគួរទទួល ទានច្រើនពេកឡើយ។

ហេតុអ្វីបានជាមនុស្ស ឈប់លូតលាស់?
ទារកជាមធ្យមមាន ប្រវែងប្រហែល៥០,៨ សង់ទីម៉ែត្រនៅពេលកើតមក។ ជាង២០ឆ្នាំក្រោយ រាងកាយរបស់មនុស្ស យើងបានកើន៣ដង ហើយបានឈាន ដល់កម្ពស់ប្រហែល ១៧២,៧២សង់ទីម៉ែត្រ។ ប៉ុន្តែហេតុអ្វីបានជា មនុស្សយើងមិនបន្តរីកលូត លាស់តទៅមុខទៀត។

នៅក្នុងរាងកាយមានប្រព័ន្ធ ប្រពេញមួយហៅថា ក្រពេញបញ្ចេញអ័រម៉ូន ដែលគ្រប់គ្រងលើការ រីកលូតលាស់របស់យើង។ ក្រពេញនេះរួមមានក្រពេញ ទីរ៉ូអ៊ីដនៅក្នុងបំពងក ក្រពេញស្លេស្មដែលស្ថិតនៅក្រោមខួរក្បាល ក្រពេញទីមុស ដែលស្ថិតនៅក្នុងដើមទ្រូង និងក្រពេញភេទ។

ក្រពេញស្លេស្មគឺជា ក្រពេញមួយដែលធ្វើ ឲ្យឆ្អឹងរបស់យើងលូតលាស់។ បើប្រការនេះមានដំណើរ ការលំបាកទៅពេក ដៃនិងជើងរបស់ យើងនិងវែងជ្រុល ហើយប្រអប់ដៃ និងប្រអប់ជើងនិងធំហួសហេតុ។ ប្រសិនបើក្រពេញមិនមាន ដំណើរការខ្លាំងគ្រប់គ្រាន់ទេ យើងនឹងក្លាយទៅជាមនុស្សតឿ។

យើងបន្តលូតលាស់តទៅមុខ ទៀតប៉ុន្តែលូតលាស់តិចតួចទេ បន្ទាប់ពីយើងមានអាយុ២៥ឆ្នាំមក ហើយយើងនឹងឈានដល់ កម្ពស់ខ្ពស់បំផុតនៅ អាយុប្រហែល ៣៥ឆ្នាំ ឬ ៤០ឆ្នាំ។ បន្ទាប់មកកំពស់របស់យើង និងធ្លាក់ចុះប្រហែល ១,២៧សង់ទីម៉ែត្រ រៀងរាល់ដប់ឆ្នាំម្តង។ ហេតុផលនេះបណ្តាលមកពីស្ងួតឆ្អឹងខ្ចី នៅក្នុងឆ្អឹងសន្លាក់ និងឆ្អឹងកងរបស់យើង នៅពេលយើងកាន់តែចាស់ទៅ៕

ផ្លែមៀនប៉ូវខួរក្បាល ប៉ូវកំលាំង