អាហារដែល មិនធ្វើឲ្យធាត់

ការទទួលទានអាហារ មិនមែនសុទ្ធតែធ្វើឲ្យ ធាត់ទាំងអស់នោះទេ ព្រោះថា មានអាហារមួយចំនួន ជួយទប់ទល់នឹងភាពធាត់ ធ្វើឲ្យអ្នកមានរាងស្វែលស្អាត។

-តៅហ៊ូៈ មានជីវជាតិអាហារច្រើន ដែលមានប្រយោជន៍ដូចជាវីតាមីន B សារធាតុដែក កាល់ស្យូម និងអាស៊ីតអាមីណូ ដែលអាចនិយាយបានថា តៅហ៊ូមានប្រូតេអ៊ីន គ្រប់ប្រភេទហើយវាថែម ទាំងងាយរំលាយជាសាច់សត្វទៀតផង សមស្របបំផុត សម្រាប់អ្នកចង់សម្រកទំងន់ ព្រោះក្រោយពេលទទួលទានតៅហ៊ូ រួចនឹងមានអារម្មណ៍ថា ឆ្អែតបានយូរ មិននឹកចង់ទទួលបានចំណី ចំណុកផ្សេងទៀត។

- សណ្តែកនឹងកគ្រាប់ធុញ្ញជាតិៈ មានកាបូអ៊ីដ្រាត ដែលជួយនៅក្នុងការ គ្រប់គ្រងទំងន់ខ្លួន ពិសេសពពួកសណ្តែកសំបករឹង និងគ្រាប់ធុញ្ញជាតិផ្សេងៗដូចជា គ្រាប់អាល់មុន គ្រាប់ស្វាយចន្ទី សណ្តែកដី គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅជាដើម។

- ម្ទេសៈ មានសារធាតុខែបសៃស៊ីន ដែលអាចជំរុញដល់ដំណើរ ការប្រព័ន្ធដុតបំផ្លាញថាមពល ឲ្យធ្វើការកាន់តែប្រសើរ ធ្វលឲ្យជាតិខ្លាញ់ត្រូវបានដុត បំផ្លាញបានយ៉ាងងាយ។

- អង្ករសំរូបៈ ជាអង្ករដែលផ្តល់គុណ តម្លៃផ្នែកអាហារខ្ពស់បំផុត ហើយអ្វីដែលសំខាន់នោះ គឺមានកាកសសៃអាហារដែល ជួយឲ្យប្រព័ន្ធបញ្ចេញចោល ធ្វើការបានកាន់តែប្រសើរ ជៀសផុតពីបញ្ហាក្បាលពោះយារធ្លាក់៕

អាហារដែល មិនធ្វើឲ្យធាត់