កាយវិការហាត់ប្រាណ សម្រាប់ពោះ ត្រគាក និងទ្រូង

ក្រៅពីការហែលទឹក ងួតចំហាយទឹកក្តៅ ហាត់នៅពេលព្រឹកព្រលឹម ឬមុនពេលចូលដេក នូវកាយវិការដូចខាងក្រោម ដែលសំដៅធ្វើអោយសាច់ដុំ ពោះរឹងល្អបំបាត់ចោលខ្លះ នូវស្រទាប់ខ្លាញ់ ក្រោមស្បែកពោះ។

កន្លែងហាត់ត្រូវរាបស្មើ ស្រឡះស្អាត អាចដេកបាន ឬ អង្គុយបាន ល្អបំផុត គឺហាត់នៅលើទីធ្លា។

- ធ្វើឲ្យបាន ១០ដងនូវកាយវិការ ដូចខាងក្រោម៖

១. ដេកផ្ងារ សណ្តូកជើងឲ្យត្រង់ ដៃលើកត្រង់ទៅលើ តាមបណ្តោយខ្លួន

២. ដៃទាំងពីរលើកបន្តិចៗ ឲ្យផុតពីដី រហូតមកដល់ទន្ទឹមមុខ ឯខ្លូន ក៏បង្ហើបមកបន្តិចៗ ដែរ

៣.បង្ហើបខ្លូនបន្តិចម្តងៗ រហូតដល់អង្គុយបាន

៤.អោនក្រាបចុះផតពោះ ដៃទាំងពីរឈោង អោយប៉ះចុងមេជើង

- ធ្វើឲ្យបាន២០ដង នូវលំហាត់នីមួយៗ ខាងក្រោមនេះ៖

១.ដេកត្រង់ ផ្ងារដៃ និងដាក់អោយស្របខ្លូន ជើងសណ្តូកត្រង់

២. ជើងមួយដាក់ឲ្យស្ងៀម ជើងមួយទៀតលើក ផុតពីដីប្រហែល៤០ សង់ទីមែត្រ។ ធ្វើដូច្នេះអោយបាន១០ដង

៣.អង្គុយជើងឡើង បន្តិចអោយពោះ និងភ្លៅកែងគ្នា លើកជើងធាក់ក្នុងលំហអាកាស អោយក្លាយជារង្វង់តូច (លើកខ្ពស់ត្រឹមជង្គង់)

- ធ្វើអោយបាន១០ដង នូវរាល់កាយវិការ ដូចខាងក្រោម៖

១.ឈរកន្ធែកជើង អោយចុះជាបណ្តើរៗ ដៃស្តាំត្រូវចាប់មេជើងស្តាំ ដៃឆ្វេងត្រូវលាតត្រង់ ទៅក្រោយរួចត្រលប់ មកស្ថានភាពដើមវិញ។ បន្ទាប់អោយចុះបន្តិចទៅវិញ ដៃឆ្វេងចាប់មេជើងឆ្វេង ដៃស្តាំលាតត្រង់ទៅក្រោយ។

២.ឈរកន្ធែកជើងទាំងពីរ ដែលលាតត្រង់ទៅខាង។ ក្បាលផ្អៀងបន្តិច មកខាងឆ្វេងហើយដៃឆ្វេង ដាក់អោយចុះដល់ក្បាលជង្គង់ ឯដៃស្តាំបោះរំលង ក្បាលជង្គង់ឆ្វេងដែរ។ រួចហើយធ្វើផ្ទុយមកវិញ។

៣. ឈរត្រង់ខ្លួន ជើងកន្ធែកចេញអោនទៅមុខ ហើយដៃលាតត្រង់ទៅ មុខដែរ។

៤.ឈរត្រង់ខ្លួន ដៃទាំងពីរទប់ខ្លួននឹង តួកៅអីផ្អែកឈាន ជើងស្តាំឡើង ហើយជើងឆ្វេងលាត អោយអស់ទៅក្រោយ ត្រឡប់មកទីតាំង ដើមវិញហើយឈាន ជើងឆ្វេងឡើង ជើងស្តាំលាតអោយ អស់ទៅក្រោយម្តង៕

កាយវិការហាត់ប្រាណ សម្រាប់ពោះ ត្រគាក និងទ្រូង

  • កាយវិការហាត់ប្រាណ សម្រាប់ពោះ ត្រគាក និងទ្រូង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/13  Category:កំសាន្ត
Tags: