ស្នេហា Aaron Kwok ហាក់រង្គោះរង្គើរ ក្រោយមិត្តស្រី វ័យក្មេងសុំទិញផ្ទះ

តៃវ៉ាន់៖ ស្នេហារបស់តារាសម្តែង Aaron Kwok និងមិត្តស្រីវ័យក្មេង តារាម៉ូដែល Moka Fang ហាក់មានភាពរង្គោះរង្គើរ ក្រោយមិត្តស្រីរូបនេះ ទទូចសុំទិញផ្ទះដែលធ្វើ Aaron មិនសប្បាយចិត្ត ។

ព័ត៌មានពី Jayne star បានឲ្យដឹង នៅថ្ងៃទី១២ ខែមីនាឆ្នាំ២០១៦នេះ បានឲ្យដឹងថា តារាសម្តែងវ័យ៥០ ឆ្នាំ Aaron Kwok ដែលទើបប្រកាសដំណឹងស្នេហ៍ ជាមួយម៉ូដែលវ័យ២៧ ឆ្នាំ Moka កាលពីចុងឆ្នាំ២០១៥  ថ្មីៗបានលេចលឺថា ពួកគេមិនមានភាពផ្អែលល្ហែមដូចមុនទេ ក្រោយមិត្តស្រីរូបស្រស់ម្នាក់នេះសុំទិញផ្ទះ ដែលនាំឲ្យមានភាពតឹងតែងផ្លូវចិត្តបន្តិចបន្ទួច ហើយក៏មានដំណឹងថា Aaron មិនសូវទៅរក Moka ដូចមុនៗទេតាំងពីមានរឿងនេះ ។

ស្រីស្រស់ Moka បានសុំ Aaron ឲ្យទិញផ្ទះល្វែងប្រណិតមួយ ឲ្យនាងនៅសៀងហៃ តែសំណាងមិត្តល្អ មិត្តប្រុសវ័យជ្រេរូបនេះ មិនបានធ្វើតាមសំណូមពរនោះទេ ទើបធ្វើឲ្យអ្នកទាំងពីរឃ្លាតឆ្ងាយពីគ្នា ។ ដោយខ្លាចបាត់បង់ មិត្តប្រុសជាតារាល្បី និងមិនចង់បន្តទំនាស់ នាង Moka ក៏លែងអើពើរឿងសុំទិញផ្ទះដ៏មានតំលៃនោះ ៕