ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបាត់ដំបង ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះ​សន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​ផ្ទះលក់ទូរស័ព្ទយីហោ"ពិភពអាឡិចត្រូនិកលក់ទូរស័ព្ទ" ​មួយកន្លែងស្ថិតនៅ​តាមបណ្តោយផ្លូវលេខ១ ក្នុងភូមិ​កំពង់​ក្របី ​សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង ​បានត្រូវក្រុមចោរមិនដឹង​មានគ្នាប៉ុន្មាននាក់​ កាត់សោចូលពីខាងលើ​ យកទូរស័ព្ទដៃស៊េរីទំនើបៗម៉ាក​ អាយហ្វូន សំាសុង និងសូនី អស់រាប់សិប​គ្រឿង ​គិតជាបា្រក់សុទ្ឋ​ជាង៦ម៉ឺនដុល្លារ ។

សេចក្តីរាយការណ៍​បានស្រង់សំដីម្ចាស់ផ្ទះឲ្យដឹងដែរថា ​ករណីចោរគាស់ផ្ទះនេះ ​មិនដឹងកើតឡើងតំាងម៉ោងប៉ុន្មាននោះទេ ​ប៉ុន្តែនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ ​មីនា ២០១៦នេះ ពេល​ម្ចាស់ផ្ទះឋឈ្មោះ​ ជោត ច័ន្ទចរិយា អាយុ៣០ឆ្នាំ​ ត្រូវជាភរិយាលោក ឈឹម សាប៊ុន ​ជំនួយការអភិបាលខេត្តបាត់ដំបង ​បើកទ្វារដើម្បីលក់ដូរក៍ឃើញ​ទូរស័ព្ទបាត់ពីក្នុងទូអស់ ​ទើបដឹងថា​ចោរគាស់​ផ្ទះចូលលួចបង្កការភ្ញាក់ផ្អើលតែម្តង​ ។

សេចក្តីរាយការណ៍​នៅមុនននេះបន្តិចបានបញ្ជាក់ទៀតថា ​នៅវេលាម៉ោងជាង៨ព្រឹកថ្ងៃអាទិត្យដដែល​​ ប៉ូលិសជំនាញកំពុងធ្វើ​កោសល្យវិច័យ​និង​​ស្រាវជ្រាវតាមប្រមាញ់​​រកជនសង្ស័យ ៕