កូរ៉េ​ខាង​ជើង​បាត់​នាវា​មុជ​ទឹក​​​ ខណៈ​អាមេរិក​និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សម​យុទ្ធ​​ធំ​រួម​គ្នា

​​​នាវា​មុជ​ទឹក​របស់​កូរ៉េ​ខាង​ជើង​មួយ​គ្រឿង​​​​​បាន​បាត់​​ខ្លួន​ជា​ច្រើន​ថ្ងៃ​មក​ហើយ​​នៅ​ពេល​ដែល​នាវា​មួយ​នោះ​បាន​​ហ្វឹក​​ហាត់​​​​តាម​​ឆ្នេរ​​​កូរ៉េ​ខាង​ជើង​​​។ នេះ​បើ​តាម​មន្ត្រី​​​យោធា​អាមេរិក​បាន​ប្រាប់​​សារព័ត៌មាន CNN។

 

កូរ៉េ​ខាង​ជើង​បាត់​នាវា​មុជ​ទឹក​​​ ខណៈ​អាមេរិក​និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សម​យុទ្ធ​​ធំ​រួម​គ្នា

 

ឧបទ្ទវហេតុ​បាត់​នាវា​កើត​​​ឡើង​ចំ​ពេល​ដែល​​​​មាន​ភាព​តាន​តឹង​​​​កើន​ឡើង​​ក្នុង​តំបន់​ ​ខណៈ​​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​សហរដ្ឋអាមេរិក​​ កំពុង​បន្ត​ធ្វើ​សម​យុទ្ធ​រួម​គ្នា​​ទ្រង់​ទ្រាយ​​​ធំ​មិន​ធ្លាប់​មាន​​​ពី​មុន​មក។ ឯ​កូរ៉េ​ខាង​ជើង​​បាន​ចេញ​សេចក្ដី​ព្រមាន​​​មួយ​ទៀត​​​​ អំពី​ការ​កើត​មាន​សង្គ្រាម​​ចំពោះ​សម​យុទ្ធ​នេះ ដោយ​ថា​​ខ្លួន​​បាន​​​រៀប​ចំ​​​​ការ​វាយ​ប្រហារ​ទុក​ជា​មុន​​រួច​រាល់​ ​ដើម្បី​ឆ្លើយ​តប​​​សញ្ញា​ណា​មួយ​​​ពី​ការ​ឈ្លាន​ពាន​​​​ដែល​ត្រូវ​បាន​គេ​រៀប​ចំឡើង​​។

 

បើ​យោង​​តាម​​ការ​សែត​​ជើង​ទឹក​​អាមេរិក​និយាយ​ថា​​​ ផ្កាយ​រណប​កង​ទ័ព​ជើង​​ទឹក​​​​បាន​កំពុង​​​តាម​ដាន​​​​នាវា​មុជ​ទឹក​​​ខាង​លើ​យ៉ាង​សម្ងាត់​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​​ ​​​តែ​នាវា​នោះ​បាន​បាត់​​​ស្រមោល​ភ្លាម​ៗ​ដោយ​មិន​ដឹង​មូល​ហេតុ។ អាមេរិក​មិន​ច្បាស់​ថា​​​ ​ថា​នាវា​នេះ​​​​​​បាន​រសាត់​​​អណ្ដែត​​ក្នុង​​សមុទ្រ ឬ​លិច​បាត់​​ទៅ​បាត​សមុទ្រ​នោះ​ទេ។ ​ពេល​បាត់​​ខ្លួន​ យោធា​កូរ៉េ​ខាង​ជើង​​​​កំពុង​​​បើក​​​​ហាត់​​នាវា​​​មុជទឹក​​ប្រមាណ ៧០​គ្រឿង​​ទំហំ​ខុស​ៗ ​តែ​​បាត់​​មួយ​គ្រឿង​ខាង​លើ​។​
​​​

​​នៅ​ដើម​សប្ដាហ៍​នេះ​ ​​កូរ៉េ​ខាង​ជើង​ ​បាន​​​បាញ់​មីស៊ីល​​ចម្ងាយ​ខ្លី​​២គ្រាប់​ ​ចូល​ទៅ​ក្នុង​សមុទ្រ​​ ​ក្រោយ​​គំរាម​​វាយ​​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ពីរ​បី​ថ្ងៃ​មុន។​​​​​​​​​​​​

 

ចំណែក​ មេដឹកនាំ​កូរ៉េខាងជើង​​ គីម ជុង​អ៊ុន ​​​ទើប​បាន​អះអាង​​កាល​ពី​សប្ដាហ៍​មុន​ថា​​អ្នកវិទ្យាសាស្ត្រ​​ខ្លួន​​បាន​​បង្កើត​​ក្បាល​នុយក្លេអ៊ែរ​​​​​ជាច្រើន​គ្រាប់​​​ ​សម្រាប់​​ប្រឆាំង​​នឹង​មីស៊ីល​​ចម្ងាយ​​ឆ្ងាយ​នានា​ទៀត​ផង​៕

 

កូរ៉េ​ខាង​ជើង​បាត់​នាវា​មុជ​ទឹក​​​ ខណៈ​អាមេរិក​និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សម​យុទ្ធ​​ធំ​រួម​គ្នា

សមយុទ្ធ​​អាមេរិក​ និង​កូរ៉ខាង​ត្បូង​​កំពុង​ធ្វើ

ចុចអាន៖ ​អង្គការ​សហប្រជាជាតិ ​​​ព្រម​ដាក់​ទណ្ឌកម្ម​​ធ្ងន់ធ្ងរ​បំផុត​លើ​កូរ៉េ​ខាង​ជើង​ ២០​ឆ្នាំ

ចុចអាន៖ ដឹង​ទេ​ថា​គ្រាប់​បែក​អ៊ីដ្រូហ្សែន​របស់​​កូរ៉េ​ខាង​ជើង​​​មាន​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា?

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN