បទ​សម្ភាសន៍​ផ្ដាច់​មុខ ស្រីមុំ-សីហា មុន​ថ្ងៃ​មង្គល​ស្អែក​នេះ!

​ថ្ងៃ​ច័ន្ទ ទី ១៤ មីនាស្អែកនេះ គឺជា​ថ្ងៃ​មង្គល​របស់ គង់ ចាន់​ស្រីមុំ និង គឹម សីហា។ ត្បិត​តែ​កៀក​ថ្ងៃ​មង្គល​​បែប​នេះ​ក៏​ពិត​មែន ប៉ុន្តែ​​ម្សិលមិញ​អ្នក​ទាំង​ពីរ​នៅតែ​រវល់​ថត Pre-Wedding បង្ហើយ។ ជាមួយ​គ្នា​នោះ ស្រីមុំ និង​សីហា បាន​ផ្ដល់​កិត្តិយស​ធ្វើ​បទ​សម្ភាសន៍​ពិសេស​ជាមួយ Sabay ជុំ​វិញ​ចំណង​ស្នេហ៍​រយៈ​ពេល ១០​ឆ្នាំ​មុន​ឈាន​មក​ដល់​ថ្ងៃ​មង្គល​ស្អែក​នេះ។

 

បទ​សម្ភាសន៍​ផ្ដាច់​មុខ ស្រីមុំ-សីហា មុន​ថ្ងៃ​មង្គល​ស្អែក​នេះ!

 

លលក​ញី​ឈ្មោល​ទាំង​ទ្វេ​ បាន​រៀបរាប់​ឲ្យ​ដឹង​​ថា ប្រវត្តិ​ស្នេហ៍របស់​ពួក​គេ​ ទម្រាំ​មក​ដល់​ពេល​នេះ គឺ​មាន​ភាព​ផ្អែមល្ហែម ជូរចត់ ​សព្វ​បែប​យ៉ាង​​។ ប៉ុន្តែ​ពួក​គេ​មាន​គន្លឹះ​សំខាន់​មួយ​ចំនួន ដើម្បី​ដាំ​ដើម​ផ្កា​ស្នេហ៍​មួយ​នេះ ឲ្យ​រស់រាន និង​ចេញ​ផ្លែ​ផ្កា​បាន។

 

ទស្សនា​លម្អិត​វីដេអូ​បទ​សម្ភាសន៍​សម្ភាសន៍​ផ្ដាច់​មុខ​ជាមួយ Sabay ​ខាងក្រោម៖

 

 

គង់ ចាន់​ស្រីមុំ និង​ គឹម សីហា នឹង​ចូល​រោង​ជ័យ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី ១៤ មីនា ២០១៦ ស្អែក​នេះ។ សូម​រង់​ចាំ​តាម​ដាន​ទិដ្ឋភាព​នៃ​ពិធី​មង្គល​របស់​ពួក​គេ ដែល​ក្រុម​ការងារ​ Sabay នឹង​ផ្ដិត​មក​ជូន​ប្រិយមិត្តាតាម​កម្មវិធី​បន្ត​បន្ទាប់…!!!

 

អត្ថបទ៖ទ្រី រ៉ាវី