ល្បី​ Chanyeol ក្រុម EXO មាន​ស្នេហា​ជាមួយ​​ស្រី​ស្អាត​ល្បី​លើ​អ៊ីនធឺណិត​ម្នាក់​នេះ?

មាន​មន្ទិល​សង្ស័យ​ថា Chanyeol សមាជិក​របស់​ក្រុម EXO មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​​តារា​ល្បី​ក្នុង​អ៊ីនធឺណិត​​​និង​ម៉ូដែល​អូស្ត្រាលី​ Lily Maymac អាយុ​២១​ឆ្នាំ បន្ទាប់​ពី​ពួក​គេ​បាន​តាម​ដាន ( follow )គ្នា​លើ​បណ្ដាញ instagram។

 

ល្បី​ Chanyeol ក្រុម EXO មាន​ស្នេហា​ជាមួយ​​ស្រី​ស្អាត​ល្បី​លើ​អ៊ីនធឺណិត​ម្នាក់​នេះ?

 

​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​តារា​វ័យ​ក្មេង​ទាំង​ពីរ​បាន follow បន្ទាប់​មក​ក៏ unfollow គ្នា​វិញ​ ព្រោះ​ដើម្បី​កុំ​ឲ្យ​អ្នក​គាំទ្រ​​ដឹង។​ ទាក់ទង​បញ្ហា​នេះ Chanyeolបាន​ចេញ​មក​បកស្រាយ​លើ instagram​ របស់​ខ្លួន​កាល​ពី​ពេល​ថ្មី​ថា​៖ “យ៉ាងណាក្ដី ខ្ញុំ​មិន​ដឹង​ថា ​ពាក្យ​ចចាមអារ៉ាម​ប្លែក​នេះ​ចេញ​មក​ពី​ណា​ទេ ខ្ញុំ​មិន​ដែល​ follow និងunfollow មនុស្ស​ដដែល​ៗ​នោះ​ទេ…ដោយ​អ្វី​ត្រូវ​​​គិត​ច្រើន​​ទេ​គ្រាន់​តែ​ខ្ញុំ follow នាង​ ហើយ​ខ្ញុំ​ក៏​គិត​ដែល​ថា​មនុស្ស​ម្នាក់​ៗ​ក៏​មិន​ចង់​តាម​ធ្វើ​ទុក្ខ​លើ​នាង​ដែរ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​កុំ​បារម្ភ​អី ខិខិខិខិ”។

 

Chanyeol បាន​បន្ថែម​ផង​ដែរ​ថា គេ​មិន​ទាន់​ចង់​មាន​ស្នេហា​​​ទេ​នៅ​ពេល​នេះ ដោយ​សារ​តែ​ការងារ ហើយ​ក៏​ធ្លាប់​សន្យា​ដែរ​ថា គេ​នឹង​មិន​ចាប់​អារម្មណ៍​យក​អ្នក​គាំទ្រ​ធ្វើ​ជា​គូ​ដែរ។ ជា​ចុងក្រោយ​តារា​វ័យ​២៣​ឆ្នាំ​​បាន​និយាយ​ថា​៖​”​យ៉ាងណាក្ដី ខ្ញុំ​មិន​ចង់​និយាយ​រឿង​ទាំង​នេះ​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឃើញ​អ្នក​ទាំង​អស់​គ្នា​ខឹង​និង​បារម្ភ”៕

 

ល្បី​ Chanyeol ក្រុម EXO មាន​ស្នេហា​ជាមួយ​​ស្រី​ស្អាត​ល្បី​លើ​អ៊ីនធឺណិត​ម្នាក់​នេះ?

 

ល្បី​ Chanyeol ក្រុម EXO មាន​ស្នេហា​ជាមួយ​​ស្រី​ស្អាត​ល្បី​លើ​អ៊ីនធឺណិត​ម្នាក់​នេះ?

 

ចុចអាន៖អ្នក​គាំទ្រ EXO នៅ​ថៃ​សុខ​ចិត្ត​បោះតង់​ដេក​ទាំង​យប់ ដើម្បី​បាន​ជួប Idol

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖  fooyoh