ក្រុម១៥៧ ខេត្តកណ្តាល នាំអំណោយមនុស្សធម៌ ផ្តល់ជូនកសិករម្នាក់ ដែលត្រូវកូនប្រុស ដុតផ្ទះ

កណ្តាល៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ លោក ស្រីចាន់ថន ប្រធានចលនាយុវជន កម្ពុជា ក្រុម១៥៧ សាខាខេត្តកណ្តាល បានដឹកនាំក្រុមការងារ នាំយកថវិកា និងអំណោយមនុស្ស របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈ លោក ម៉ឹង ពន្លក ប្រធានក្រុម១៥៧ មកជូនលោក គឹម ខន អាយុ៥៨ឆ្នាំ មុខរបរកសិករ ដែលជួបបញ្ហាភ្លើងឆេះផ្ទះ។

បើតាមលោក ស្រី ចាន់ថន បានបញ្ជាក់ ផ្ទះរបស់លោក គឹម ខន ត្រូវបានភ្លើងឆាបឆេះ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ដោយសារកូនប្រុសបង្កើត របស់គាត់ឈ្មោះ ខន ពិសិដ្ឋ ជាអ្នកធ្វើ សកម្មភាពដុតផ្ទះ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឃើញស្ថានភាព លំបាករបស់លោក ខន ទើបប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក ចាត់ចែងអោយក្រុមការងារ នាំយកអំណោយ មនុស្សធម៌របស់លោកបណ្ឌិត  ហ៊ុន ម៉ាណែត យកមកផ្តល់ជូន ដោយមានការចូលរួមពី អភិបាលក្រុងតាខ្មៅ ចៅសង្កាត់កំពង់សំណាញ់ និងក្រុមការងារកាក បាទក្រហម ប្រចាំក្រុងតាខ្មៅ។

លោក ស្រី ចាន់ថន បានបញ្ជាក់ទៀតថា អំណោយដែលចែកជូន ជនរងគ្រោះរួមមាន អង្ករ៥០គីឡូ, ទឹកត្រី២យួរ; ទឹកស៊ីអ៊ីវ២យួរ;  អំបិល២គីឡូ;  ស្ករស២គីឡូ; ប៊ីចេង១គីឡូក្រាម; ប្រេងឆា២លីត្រ; ត្រីខ២០កំប៉ុង; មី២កេះ; កន្ទេល២; កៅស៊ូតង់ទំហំ ៣ម X ៤ម ចំនួន២    និង ថវិកា ៥០០,០០០រៀល រួមនិងការចំណាយ លើសំភារ:សំរាប់សាងសង់ផ្ទះ អស់ទឹកប្រាក់ប្រមាណ ២,៥០០,០០០រៀល៕

ក្រុម១៥៧ ខេត្តកណ្តាល នាំអំណោយមនុស្សធម៌ ផ្តល់ជូនកសិករម្នាក់ ដែលត្រូវកូនប្រុស ដុតផ្ទះ