ឡុចស៊ីស៣០០ រេចង្កូតបុកផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់2នាក់

កំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងខណៈរថយន្តឡុចស៊ីស៣០០ រេចង្កូតបុកផ្ទះរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោងប្រមាណ៩និងនាទីយប់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិកំពង់រទេះសង្កាត់កំពង់រទេះក្រុងស្ទឹងសែនខេត្តកំពង់ធំ។

សាក្សីពីកន្លែងកើតបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កហេតុដោយរថយន្ត លុចស៊ីស៣០០រេចង្កូត ទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងបានបង្កអោយមាន គ្រោះថ្នាក់ ដល់ម្ចាស់ផ្ទះ ស្រីម្នាក់ និងចៅម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសាដឹកបន្តបញ្ជូន ទៅមន្ទីពេទ្យកាលម៉ែតដើម្បីសង្គ្រោះជីវិត។ ដោយឡែករថយន្តបង្ក ត្រូវបាន សមត្ថកិច្ចនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ស្ទឹងសែនរងចាំ៕

ឡុចស៊ីស៣០០ រេចង្កូតបុកផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់2នាក់

ឡុចស៊ីស៣០០ រេចង្កូតបុកផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់2នាក់