បុរសម្នាក់​បើក​រថយន្ត បុកគេ​ស្លាប់​ រួចរត់​ចូល​ទឹកទន្លេ​ ត្រូវលង់​ស្លាប់​វិញ​

ភ្នំពេញ៖ បុរសជាអ្នកបើកបរ រថយន្តបានស្លាប់ដោយ ការលង់ទឹក ក្រោយពេលដែលរូបគេ បានបើករថយន្តតាក់ស៊ី ដឹកឈើជ្រុលទៅ បុកស្ត្រីជាអ្នកជិះកង់ម្នាក់ បណ្តាលឲ្យស្លាប់ ហើយក៏ជ្រូលចូល ទៅក្នុងទឹក ទន្លេហើយបានលិចទៅបាត់ ។

យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ សង្នការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦បានឲ្យដឹងថា “មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាល ពីវេលាម៉ោង១ថ្ងៃទី១២ មិនា នៅលើផ្លូវជាតិក្នុងសង្កាត់រការកណ្តាល ក្រុងក្រចេះ។  បង្កឡើងដោយរថយន្ត សាំយ៉ុងមួយគ្រឿង មានដឹកឈើបង្កប់ បានបើកបុកជាមួយ និងស្ត្រីម្នាក់ ដែលបានជិះកង់ឆ្លងផ្លូវបណ្តាលឲ្យ ស្លាប់ភ្លាមៗ”។

នគរបាលបានបន្ដទៀតថា ស្ត្រីរងគ្រោះដែលកំពុងជិះកង់ឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ ឈ្មោះ វ៉ាន់ ភួន អាយុ៦៣ឆ្នាំ រស់នៅក្នុងសង្កាត់រការកណ្តាល ក្រុងក្រចេះ និងត្រូវ ស្លាប់ភ្លាមៗ បន្ទាប់ពីស្ត្រីរងគ្រោះបានជិះកង់ត្រឡប់ មកពីមន្ទីរពេទ្យសំដៅមកផ្ទះ ដើម្បីយកបាយទៅឲ្យកូនស្រី ដែលកំពុងរៀបចំសម្រាលកូន។

បុរសជាអ្នកបើករបររថយន្តមួយគ្រឿងនេះ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ។ ក្រោយពីបង្កហេតុបើករថយន្តបុកមនុស្សបណ្តាល ឲ្យស្លាប់រួចមក បុរសជាអ្នកបើកបររូបនេះ បានទុករថយន្តចោល នៅកន្លែងកើតហេតុ និងបានរត់គេចខ្លួនចុះទៅក្នុងទន្លេ ហើយក៏បានលិចក្នុងទឹកបាត់រហូត ។

អ្នកភូមិឃើញហេតុការណ៍បានបន្ថែមថា គេបានឃើញបុរសរូបនេះ បានរត់ចុះទៅក្នុងទឹក ទន្លេបំរុងហែលឆ្លង តែបានស្រែកហៅឲ្យគេជួយតែគ្មាននរណាជួយទាន់ ហើយបាន លិចក្នុងទឹក ព្រោះតំបន់នោះជាតំបន់ខ្សាច់សម្បូរល្បាក់ ។

លោក ចក់ ផល្លី អធិការរងនគរបាលក្រុងក្រចេះ បញ្ជាក់ថា  នគរបាលកំពុងតែ ចុះរាវរកសាកសពរបស់បុរសរូបនេះ ក្រោយពីសង្ស័យថា បុរសរូបនេះអាចលង់ទឹក ស្លាប់ ព្រោះទឹកតំបន់នោះជាតំបន់ឆ្នេរខ្សាច់សម្បូរទៅដោយល្បាក់។ រីឯរថយន្ត ក៏ត្រូវបាននគរបាលនាំមករក្សាទុកនៅអធិការដ្ឋាន ដើម្បីមានវិធានការបន្ត ៕

បុរសម្នាក់​បើក​រថយន្ត បុកគេ​ស្លាប់​ រួចរត់​ចូល​ទឹកទន្លេ​ ត្រូវលង់​ស្លាប់​វិញ​

បុរសម្នាក់​បើក​រថយន្ត បុកគេ​ស្លាប់​ រួចរត់​ចូល​ទឹកទន្លេ​ ត្រូវលង់​ស្លាប់​វិញ​

បុរសម្នាក់​បើក​រថយន្ត បុកគេ​ស្លាប់​ រួចរត់​ចូល​ទឹកទន្លេ​ ត្រូវលង់​ស្លាប់​វិញ​