បុរសម្នាក់ ចាប់បានសត្វកណ្តុរមួយក្បាល ធំជាង សត្វឆ្កែរបស់គាត់ទៅទៀត

អង់គ្លេស៖ លោក Tony Smith វ័យ៤៦ឆ្នាំ​ ចាប់បានសត្វកណ្តុរ ១ក្បាល យ៉ាងធំ ជិតទីធ្លាកន្លែងសួនក្មេងលេង ក្នុងតំបន់ Hackney Downs នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

បុរសខាងលើ ដែលជាវិស្វករខាងប្រេងឥន្ធនៈ មួយរូប បានប្រាប់ដល់ប្រភពព័ត៌មានថា លោកបានចាប់អារម្មណ៍ ប្រទះឃើញសំណល់សាច់ស្អុយរលួចជិតកម្ពោធព្រៃ ជាទីដែលលោកឃើញសត្វកណ្តុរមួយក្បាល មានមាឌធំជាងសត្វឆ្កែចិញ្ចឹមរបស់លោកទៅទៀត។ លោក Tony និយាយថា៖ «នេះជាសត្វកណ្តុរដែលធំជាងគេបំផុត ដែលខ្ញុំធ្លាប់បានឃើញពេញ១ជីវិតរបស់ខ្ញុំនេះ»។

ក្រោយពេលចាប់វាបាន លោកបានថតរូបវាទុក ដើម្បីបង្ហាញ និងចែករំលែកឲ្យបានឃើញថា វាធំកម្រិតណា៕

បើប្រិយមិត្តជួបកណ្តុរធំយ៉ាងនេះ តើហ៊ានចាប់វាដែរទេ?

បុរសម្នាក់ ចាប់បានសត្វកណ្តុរមួយក្បាល ធំជាង សត្វឆ្កែរបស់គាត់ទៅទៀត

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត