ក្មេងប្រុសម្នាក់ ស្ទើរតែខ្វាក់ភ្នែក ដោយសារ «កាំជ្រួច» ត្រូវវះកាត់ប្តូរកែវភ្នែក ជាមួយសត្វជ្រូក ទទួលបានជោគជ័យ!

ចិន៖ ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ អាចមើលឃើញសារជាថ្មីម្តងទៀត ដោយសារគុណបំណាច់របស់ ក្រុមគ្រូពេទ្យ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាព និងជាពិសេសផងដែរ ភ្នែករបស់សត្វជ្រូក។ ពិតមែនហើយ ប្រិយមិត្តអានមិនច្រឡំទេ គឺភ្នែកសត្វជ្រូក។

ក្មេងប្រុសម្នាក់ ស្ទើរតែខ្វាក់ភ្នែក ដោយសារ «កាំជ្រួច» ត្រូវវះកាត់ប្តូរកែវភ្នែក ជាមួយសត្វជ្រូក ទទួលបានជោគជ័យ!
រូបតំណាង

សេចក្តីរាយការណ៍ពី កាសែត Southern Metropolis ឲ្យដឹងថា ការវះកាត់ផ្លាស់ប្តូរកែវភ្នែក (ស្រោមគ្រាប់ភ្នែក) ឲ្យក្មេងប្រុសម្នាក់ បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយក្រុមគ្រូពេទ្យជំនាញ មកពីសាកលវិទ្យាល័យ ស៊ុនយ៉ាត់សេន នៃទីក្រុងគ័ងចូវ កាលពីចុងខែកុម្ភៈកន្លងទៅនេះ និងជាការវះកាត់លើកដំបូងនៅតំបន់ភាគខាងត្បូងប្រទេសចិនផងដែរ។

ក្មេងប្រុសដែលទទួលបានការវះកាត់ជោគជ័យខាងលើ មកពីខេត្តជាំងស៊ី ស្ទើរតែខ្វាក់ភ្នែកទៅហើយ ក្រោយពីរងរបួសភ្នែក ដោយសារតែកាំជ្រួច (firework) ឬរំសេវកាំជ្រួចដែលបានផ្ទុះ។ ក្រោយការវះកាត់ បានរយៈពេល ១សប្តាហ៍ ភ្នែករបស់ក្មេងប្រុសនេះ ចាប់ផ្តើមមើលឃើញម្តងទៀត ក្នុងកម្រិត 20/200 ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រភពក្នុងស្រុក។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យមានសង្ឃឹមជឿជាក់ថា មិនយូរនោះទេ ក្មេងប្រុសរូបនេះ នឹងអាចមើលឃើញកាន់តែច្បាស់ឡើងវិញ រហូតដល់កម្រិត 20/30 ផងដែរ។

នេះជាករណីមួយ គួរតែប្រុងប្រយ័ត្ន ជាពិសេសក្មេងតូចៗ ដែលចូលចិត្តលេងផាវ ឬ កាំជ្រួចផងដែរ៕

ក្មេងប្រុសម្នាក់ ស្ទើរតែខ្វាក់ភ្នែក ដោយសារ «កាំជ្រួច» ត្រូវវះកាត់ប្តូរកែវភ្នែក ជាមួយសត្វជ្រូក ទទួលបានជោគជ័យ!
គ្រូពេទ្យវះកាត់ប្តូរកែវភ្នែក

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ក្មេងប្រុសម្នាក់ ស្ទើរតែខ្វាក់ភ្នែក ដោយសារ «កាំជ្រួច» ត្រូវវះកាត់ប្តូរកែវភ្នែក ជាមួយសត្វជ្រូក ទទួលបានជោគជ័យ!已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/03/13  Category:ប្លែកៗ
Tags: