ហេតុអ្វី​បានជា​ក្មេង ត្រូវការ​ហាត់ប្រាណ​ដែរ​អញ្ជឹង​?

ហេតុអ្វី​បានជា​ក្មេង ត្រូវការ​ហាត់ប្រាណ​ដែរ​អញ្ជឹង​?

​បើសិន​ជា​អ្នក កំពុងតែ​ស្វែងរក​ចម្លើយ​របស់​វា យើងខ្ញុំ​សូម​និយាយថា “​ត្រូវការ​” ប៉ុន្តែ តើ​ពួកគេ​ត្រូវការ​ហាត់ប្រាណ ឲ្យ​ដូច​មនុស្ស​ធំ​ដែរ​ទេ ដូចជា រត់​កីឡា​កំណត់ពេល ហាត់ប្រាណ​លើក​ទម្ងន់​? ចម្លើយ គឺ​អត់​ទេ​។ ចូរ​ចាំ​ថា ទម្លាប់​ហាត់ប្រាណ​សម្រាប់​ក្មេងៗ គឺ​ខុស​គ្នា​នឹង​មនុស្ស​ធំ ហើយ​ក៏​អាស្រ័យ​ទៅតាម​អាយុ​ពួកគេ​ដែរ​។ ប៉ុន្តែ ក្មេងៗ គួរតែ​ត្រូវបាន​លើកទឹកចិត្ត ឲ្យ​ហាត់ប្រាណ​រាល់ថ្ងៃ ដើម្បី​ក្លាយ​ជា​ទម្លាប់​ដ៏​ល្អ នៅ​ថ្ងៃ​អនាគត​។

​ហេតុផល​មួយ ដែល​យើង​ត្រូវ​សង្កត់ធ្ងន់ ទៅលើ​ទម្លាប់​ហាត់ប្រាណ​របស់​ក្មេង​នោះ គឺ​ដោយសារតែ​ក្មេងៗ​ភាគច្រើន រវល់​តែ​នៅ​ពីមុខ​កញ្ចក់​កុំព្យូទ័រ និង​មិន​សូវ​ដើរលេង​ទៅ​ខាងក្រៅ​ផ្ទះ​។ នេះ​ក៏​ជា​ហេតុផល​មួយ នាំ​ឲ្យ​ក្មេង​ធា​ត់​ជ្រុល និង​ឆាប់​កើត​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ​។

ក្មេង​អាយុ​តិចជាង ១២ ឆ្នាំ​
សម្រាប់​ក្មេង​វ័យ​ប៉ុន​នេះ គួរតែ​ផ្តោត​សំខាន់​ទៅលើ ជំនាញ​នៃ​ការ​ធ្វើ​ចលនា​ខាងក្រៅៗ​របស់​ពួកគេ ការគ្រប់គ្រង​រាងកាយ និង​ជំនាញ​ធ្វើ​ចលនា​សំខាន់ៗ​។ ដូច្នេះ ចូរ​លើកទឹកចិត្ត​ឲ្យ​ពួកគេ​រត់​ដោយ​សេរី ធ្វើ​ចលនា​ដៃ​ដោយ​សេរី លំ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក និង​ហ្គេម​ធម្មតាៗ ដូចជា ការត់ ការចាប់​បាល់​ជាដើម​។ លំ​ហាត់ប្រាណ​ទាំងនេះ អាច​ជួយ​ពង្រឹង​ដល់​របត់​ឈាមរ​ត់របស់​ក្មេង ពង្រឹង​ដល់​ឆ្អឹង​កាន់តែ​រឹងមាំ ពង្រឹង​ដល់​ទំហំ​សាច់ដុំ និង​កាត់បន្ថយ​កាឡូរី​ខ្លះ​។

ក្មេង​អាយុ​ច្រើនជាង ១២ ឆ្នាំ​
ក្មេង​វ័យ​នេះ​វិញ គួរតែ​ផ្តោត​សំខាន់​ទៅលើ ការពង្រឹង​ជំនាញ​រាងកាយ កម្លាំង ថាមពល ភាពបត់បែន ភាពរស់រវើក និង​តុល្យភាព​។ ក្មេង​នៅ​អាយុ​បែបនេះ គួរតែ​លើកទឹកចិត្ត​ឲ្យ​ជ្រើសរើស​កីឡា ដូចជា ការ​ជិះ​កង់ ហែល​ទឹក វាយ​តេ​នីស ជាដើម​។

រឿង​ដែល​ត្រូវ​ចងចាំ​

  • ​មិន​ត្រូវ​បង្ខំ ឲ្យ​កូនលេង​កីឡា​ណា ដែល​គេ​មិន​ចង់​លេង​ឡើយ​
  • ​កូនតូចៗ មិនគួរណា​ឲ្យ​លើក​របស់ធ្ងន់ៗ​ឡើយ
  • ​ចូរ​ប្រាកដថា កូន​អ្នក​ចំណាយពេល យ៉ាងហោចណាស់​មួយ​ម៉ោង លេង​កីឡា​នៅ​ក្រៅ​ផ្ទះ​រាល់ថ្ងៃ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។