​តើ​អ្នក​គួរតែ​ឧស្សាហ៍ ប្តូរ​ខោ​ទឹកនោម​កូន ញឹកញាប់​ប៉ុណ្ណា​ទៅ​?

​តើ​អ្នក​គួរតែ​ឧស្សាហ៍ ប្តូរ​ខោ​ទឹកនោម​កូន ញឹកញាប់​ប៉ុណ្ណា​ទៅ​?

​ការប្រើប្រាស់​ខោ​ទឹកនោម អាចជា​រឿង​មួយ​ងាយស្រួល និង​ប្រើ​យ៉ាង​មាន​សុវត្ថិភាព និង​ផាសុកភាព ប៉ុន្តែ ដល់​ពេល​និយាយ​រឿង​ផ្លាស់ប្តូរ​វិញ ម្តាយ​ភាគច្រើន ក៏​ឆ្ងល់​ដែរ​ថា តើ​គួរ​ផ្លាស់ប្តូរ​ខោ​ទឹកនោម នៅ​ពេលវេលា​ណាមួយ​ទៅ​ទើប​ល្អ​? គេ​តែង​និយាយថា ការផ្លាស់ប្តូរ​ខោ​ទឹកនោម​ជា​រៀងរាល់ បី​ទៅ​បួន​ម៉ោង​ម្តង ជា​រឿង​ត្រឹមត្រូវ ដើម្បី​បង្ការ​កុំឲ្យ​កើត​ជា​កន្ទួល​រមាស់​។

​វា​ដូចជា​គ្មាន​អ្វី​បញ្ជាក់​ត្រឹមត្រូវ​សោះ ក្នុង​ការផ្លាស់ប្តូរ​ខោ​ទឹកនោម បើសិនជា​ខោ​នោះ មិន​ទទឹក​ផង​នៅ​រយៈពេល បី​ទៅ​បួន​ម៉ោង ហើយ​វា​ក៏​មិនមែន​ត្រឹមត្រូវ គ្រប់​ករណី​ទាំងអស់​ដែរ​។ ប៉ុន្តែ អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ​នោះ​គឺ ធ្វើយ៉ាងណា រកមើល​ភាព​សើម​របស់​ខោ​ទឹកនោម​សិន ចាំ​សម្រេចចិត្ត​ផ្លាស់ប្តូរ​វា ដើម្បី​អាច​បង្ការ ការកើត​ជា​កន្តួល​រមាស់ និង​ការបង្ក​រោគ​ដោយ​បាក់តេរី​បាន​។

  • ​បើសិនជា​ខោ​ទឹកនោម ទទឹក​ច្រើនជាង​មួយ​ម៉ោង ឬ​ពីរ​ម៉ោង​ហើយ វា​គួរតែ​ដល់​ពេល​ដូរ​ថ្មី​ហើយ​
  • ​បើសិន​ជា​កូន​ចាប់ផ្តើម​យំ នៅ​ពាក់កណ្តាល​យប់ ឬ​ក្រោយ​ពី​បៅ​រួច មានន័យ​ថា វា​អាច​ដោយសារតែ ខោ​ទឹកនោម​សើម​ហើយ​
  • ​បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា ធំក្លិន​ស្អុយ​នៅ​កន្លែង​ដែល​កូន​គេង វា​ក៏​ជា​សញ្ញា​ដែល​បញ្ជាក់ថា ត្រូវ​ការប្តូរ​ខោស​ដែរ​
  • ​ជា​មធ្យម ទារក ទើប​កើត​ត្រូវការ​បៅ ជា​រៀងរាល់​បី​ទៅ​បួន​ម៉ោង​ម្តង​។ ដូច្នេះ បើសិន​ជា​អ្នក​យល់ថា ខោ​ទឹកនោម​សើម​ហើយ គួរតែ​ប្តូរ​វា​ថ្មី​ទៅ​
  • ​មិន​ត្រូវ​រង់ចាំ រហូត​ដល់​ខោ​ទឹកនោម​សើម​ជោគ ទើប​ចាំ​ដូរ​ឡើយ ព្រោះ​វា​អាច​នាំឲ្យ​កើត​ជា កន្ទួលរ​មាស់​បាន​។
  • ​ចូរ​ផ្លាស់ប្តូរ​ខោ​ទឹកនោម​ជានិច្ច នៅ​ពេល​កូន​មិន​កំពុង​គេង ហើយក៏​មិន​ត្រូវ​ដាស់​គេ ដើម្បី​ប្តូរ​ខោ​ទឹកនោម​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។