ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​ចង.កធ្វើ​អត្តឃាត​​ដែល​បាន​កើតឡើង​កាលពី​​​វេលា​ម៉ោង​៩​និង​៣០​នាទីថ្ងៃ​ទី​១២​ មីនា ២០១៦ ស្ថិត​នៅ​ក្រុម​ទី​២ ​ភូមិ​សំរុង​លើ ឃុំ​សំរុង ​ស្រុក​ព្រៃនប់​​ ។​

ជន​រង​គ្រោះ​ឈ្មោះ​ ប៊ុ​ន ដេ​ង ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​ជា​​កសិករ​បាន​យក​ខ្សែ​ហ្វ្រាំង​ម៉ូតូ​ចង.កភ្ជាប់​​ទៅ​​នឹង​​មេដំបូល​ផ្ទះ​របស់​ខ្លួន បណ្តាល​ឱ្យ​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​។

​តាម​ប្រភព​ពី​​​​អ្នក​ជិត​ខាង​​បាន​និយាយ​ថា មូលហេតុ​ មាន​បញ្ហា​ក្នុង​គ្រួសារ​​សង្ស័យ​​ជា​រឿង​ប្រ​ចណ្ឌ​​ប្រពន្ធ​​ដែល​​​ធ្វើ​ការ​ជាក​ម្មការិ​នី​រោងចក្រ​ គ្រួសារ​នេះ​​មានកូន​ម្នាក់​អាយុ​ប្រហែល​៧​ឆ្នាំ​ ។

ក្រោយ​​កើត​ហេតុ សមត្ថកិច្ច​​នគរ​បាល​ស្រុក​​​ចុះ​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិច័យ​​ បាន​បញ្ជាក់​​ថា ​សព​ពិតជា​បាន​ចង.កធ្វើ​អត្តឃាត​​ប្រាកដ​មែន​ ៕​