អ្នកគ្រូ​ក្រមុំ​ចំណាយ​ប្រាក់​ល្បួង ដើម្បី​រួមរ័ក្ស​ជា​មួយ​កូន​សិស្ស

សាស្ត្រាចារ្យផ្នែកជីវវិទ្យាមួយរូប ដែលបានចំណាយប្រាក់ ទិញវត្ថុអំណោយ ឬចេញដើរកំសាន្ដ ជាមួយកូនសិស្ស ដើម្បីបង្ខំពួកគេ​ឲ្យរួមរ័ក្សជាមួយខ្លួន ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ចំនួន៣ឆ្នាំ៨ខែ ដោយតុលាការក្រុង ឡូសអេនជឺឡេស សហរដ្ឋអាមេរិក កាលពីចុងខែកន្លងមក។
អ្នកគ្រូ​ក្រមុំ​ចំណាយ​ប្រាក់​ល្បួង ដើម្បី​រួមរ័ក្ស​ជា​មួយ​កូន​សិស្ស

កញ្ញា មៃឃើល យ៉េហ៍ ដែលជាអ្នកគ្រូផ្នែកជីវវិទ្យា នៅវិទ្យាល័យមួយ នៃក្រុងឡូសអេនជឺឡេស។ (រូបថតផ្ដិតពីវីដេអូ)

អ្នកគ្រូជីវវិទ្យា វ័យ២៩ឆ្នាំ កញ្ញា ម៉ៃឃើល យ៉េហ៍ (Michelle Yeh) ដែលបង្រៀននៅក្នុងវិទ្យាល័យមួយ នាក្រុង ឡូសអែនជឺឡេស ភាគខាងលិចនៃសហរដ្ឋអាមេរិក ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ចំនួន៣ឆ្នាំ៨ខែ ពី​បទ​បានរួមរ័ក្សភិសម័យ ជាមួយកូនសិស្សខ្លួនឯងចំនួន៣នាក់ ខណៈពេល​ដែលកូនសិស្សទាំងនោះ នៅ​ក្នុង​វ័យ​ជំទង់ (មិនទាន់គ្រប់អាយុ) នៅឡើយ។ គឺកូនសិស្សម្នាក់ ពីក្នុងចំណោមនោះ ដែលបានដាក់ពាក្យបណ្ដឹង ពី​ករណី​នេះ មុននឹងកូនសិស្សពីរនាក់ទៀត បានចេញមុខ មកបញ្ជាក់ថាពួកគេក៏រងគ្រោះដូចគ្នា។

ទូរទស្សន៍ «KTLA 5» របស់អាមេរិក បានធ្វើការសម្ភាស​កូនសិស្សម្នាក់នោះ ហើយបានឲ្យដឹងថា រឿងរ៉ាវ​បាន​ចាប់​ផ្ដើមដំបូង នៅកូនសិស្សរូបនេះ បានសុំប្រាក់ពីអ្នកគ្រូក្រមុំ ដើម្បីអាចជិះរថយន្ដក្រុងត្រឡប់ទៅផ្ទះ។ មិន​ត្រឹម​តែឲ្យប្រាក់ ដើម្បីជិះរថយន្ដក្រុងទៅផ្ទះវិញទេ តែអ្នកគ្រូថែមទាំងបានហៅយុវជនក្មេង ឲ្យចូលទៅ​ក្នុង​បន្ទប់​សាស្ត្រាចារ្យ (បន្ទប់​សម្រាប់ឲ្យសាស្ត្រាចារ្យសម្រាក ឬជជែកគ្នា) ដើម្បីទិញម្ហូបចំណី ឲ្យយុវជន​ទទួល​ទាន​នោះ​ទៀត។

តាំងពីពេលនោះមក លទ្ធផលពិន្ទុរបស់យុវជនជំទង់ ក្នុងមុខវិជ្ជា«ជីវវិទ្យា» មានការកើនឡើង គួរឲ្យ​កត់​សម្គាល់។ យុវជននិយាយថា៖ «នៅពេលប្រលង​យកពិន្ទុម្ដងៗ ខ្ញុំតែងទទួលបានពិន្ទុ A (ពិន្ទុដែលខ្ពស់​បំផុត) បើទោះជាខ្ញុំមិនមានសមត្ថភាព ដើម្បីទទួលបានពិន្ទុនេះក៏ដោយ»។

ទិញសម្ភារៈឲ្យ ដើម្បីលួងចិត្ត...

យុវជនបានរៀបរាប់ថា ខ្លួនបានបដិសេធ មិនចង់មានទំនាក់ទំនងវែងឆ្ងាយ ជាមួយអ្នកគ្រូខ្លួននោះទេ ប៉ុន្តែ​អ្នកគ្រូ​វ័យក្មេង នៅតែទទូច រហូតទិញ Xbox 360 (សម្ភារៈសម្រាប់លេងហ្គេមវីដេអូ) ជាអំណោយ​ឲ្យទៅ​យុវជន។ នៅ​ពេល​ដែលយុវជន កំពុងសាកល្បងសម្ភារៈថ្មីនេះ ស្រាប់តែអ្នកគ្រូបានលោត មក​អោប​យុវជន​ជាប់។ យុវជន​បាន​បន្ត​ថា៖ «គាត់បានចាប់ផ្ដើម​បបោសអង្អែលមុខខ្ញុំ អោបថើបខ្ញុំ ហើយយើងក៏​បានរួមរ័ក្ស​ជាមួយ​គ្នា»។

រឿងរ៉ាវរួមរ័ក្សភិសម័យ ដោយខុសទំនងនេះ បានបញ្ចប់ទៅ នៅបន្ទាប់ពីម្ដាយរបស់យុវជន បានដឹងពីរឿង ហើយ​បានប្ដឹងនគរបាល។ បន្ទាប់មកយុវជនជំទង់ពីរនាក់ទៀត ដែលសុទ្ធសឹងជាកូនសិស្ស របស់កញ្ញា យ៉េហ៍ បាន​ចូលខ្លួនមកប្ដឹងដែរ ដោយម្នាក់ៗសុទ្ធតែបានរៀបរាប់ នូវរឿងរ៉ាវប្រហាក់ប្រហែលគ្នា។ ម្នាក់ត្រូវ​បាន​បបួល​ឲ្យ​ទៅ​លង នៅសួនកំសាន្ដ «Disneyland» និងម្នាក់ទៀត ត្រូវបានបបួលឲ្យឡើងសណ្ឋាគារ ជាមួយ​អ្នកគ្រូ​ក្រមុំ​របស់​ខ្លួន។ អ្នកគ្រូ យ៉េហ៍ ត្រូវបានកោះហៅ នៅចំពោះមុខប្រព័ន្ធតុលាការក្រុង ឡូសអេនជឺឡេស ហើយ​ត្រូវ​បាន​បញ្ជូន ទៅ​ឃុំ​ខ្លួន​ភ្លាមៗ រហូតមកដល់​ថ្ងៃបើកសវនាការ កាលពីចុងខែកុម្ភៈកន្លងទៅ៕

» វីដេអូបទសម្ភាស របស់ទូរទស្សន៍ KTLA 5 ទាក់ទងនឹងសំនុំរឿងខាងលើ៖