រឿងអាស្រូវ «ស្ប៉ាកាម​ទេព» នៅ​អាមេរិក​

6 Videos


​វេ​ប​សាយ « www.news.com.au » របស់​អូស្ត្រាលី បាន​ផ្សព្វផ្សាយ បន្ត​ពី​កាសែត ញូវយ៉ក ផុស ថា ស្ប៉ា (Spa) ដ៏​ល្បីឈ្មោះ​មួយកន្លែង នៅក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក បាន​បើកដៃ​ឱ្យ​ភ្ញៀវ​ជំទង់ៗ រួមភេទ​ម៉ា​សេរី នៅតាម​ចំណុច​ផ្សេងៗ ដូចជា​ក្នុង​អាង​ហែល​ទឹក ខ្យូ​ស រហូត​ក្លាយជា​ទីកន្លែង​កាម​ទេព ស្នេហ៍ ។​

រឿងអាស្រូវ «ស្ប៉ាកាម​ទេព» នៅ​អាមេរិក​

M88


​ស្ប៉ា​នេះ​មានឈ្មោះ «Spa Castle» ជា​សណ្ឋាគារ​ផង និង ស្ប៉ា​ផង ។ ភ្ញៀវ និង បុគ្គលិក​ដែល​ចូលទៅ​កម្សាន្ត​នៅក្នុង​ស្ប៉ា​នេះ បាន​ត្អូញត្អែរថា ទីនេះ​ឧស្សាហ៍​កើតរឿង​មិនល្អ​ញឹកញាប់​ណាស់ ដោយ​បើកដៃ​ឱ្យ​ក្មេងស្ទាវៗ​ប្រុស​ស្រី ចូលមក​រួមភេទ​ដោយ​មិន​ខ្ចី​អើពើ នឹង​ភ្នែក​អ្នកដទៃ ។ ស្ប៉ា​នេះ​បើក​ឱ្យចូល​នៅ​ម៉ោង ៦ ព្រឹក រហូតទល់​យប់ ហើយ​ក្មេងៗ​វ័យ​ជំទង់​បាន​ចូលមក​ហែល​ទឹក និង រួមភេទ​ម៉ា​សេរី ដូច​រឿង​សិច​នៅក្នុង​ភាពយន្ត ។​

រឿងអាស្រូវ «ស្ប៉ាកាម​ទេព» នៅ​អាមេរិក​

​យ៉ាងណាក៏ដោយ Spa Castle នេះ​ធ្លាប់មាន​បញ្ហា​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ ២០១៤ ដោយ​ក្រសួងសុខាភិបាល​ចោទថា ខ្វះ​អនាម័យ ៤៩ យ៉ាង ដូចជា​មិនមាន​ស្លាក​ត្រឹមត្រូវ ស្លាក​ហាម​ចោល​សំរាម ស្លាក​បម្រាម​ពេល​ចុះ​ហែល​ទឹក ។​ល​។

រឿងអាស្រូវ «ស្ប៉ាកាម​ទេព» នៅ​អាមេរិក​

​លោក ស្ទី​វ ឆន វ័យ ៥៦ ឆ្នាំ ម្ចាស់​សណ្ឋាគារ និង ស្ប៉ា នេះ​និយាយថា ទីនេះ​មាន​ភ្ញៀវ​ចូលមក​កម្សាន្ត​ក្នុង​មួយថ្ងៃ​ជាង ៣ សែន​នាក់ ៕ ​សូរ្យកាន្ត (​ខាវ​ស៊ុត​)

រឿងអាស្រូវ «ស្ប៉ាកាម​ទេព» នៅ​អាមេរិក​