​​​​កប៉ាល់​​​​យក្ស​​​​​វែង​ជាងTitanic ជិត​ពាក់​កណ្ដាល​នៅ​​បារាំង​​គ្មាន​អ្នក​ដំណើរ​ជិះ​ម្នាក់

​​កប៉ាល់​​​​​​ជិះ​កម្សាន្ត​​​ដ៏​ធំ​មហិមា​​ក្នុង​លោក​​ គឺ​ធំ​ជាង​កប៉ាល់​ Titanic ជិត​​ពាក់​កណ្ដាល​ ឬ​​វែង​ជាង​ប៉ម​ Eiffel Tower នៅ​បារាំង​ដល់​ទៅ​៥០ម៉ែត្រ​ ​បាន​​ធ្វើ​ដំណើរ​​​សាកល្បង​លើក​ដំបូង​​នៅ​ផែ​​​ប្រទេស​បារាំង​។​

 

​​​​កប៉ាល់​​​​យក្ស​​​​​វែង​ជាងTitanic ជិត​ពាក់​កណ្ដាល​នៅ​​បារាំង​​គ្មាន​អ្នក​ដំណើរ​ជិះ​ម្នាក់

កប៉ាល់​​នេះ​​​មាន​ឈ្មោះ​ Harmony of the Seas ​​​​ផលិត​នៅ​ប្រទេស​​បារាំង ត្រូវ​​​គេ​ចំណាយ​​ទឹក​ប្រាក់​​សាង​សង់​​​ចំនួន ១,១៣២​ពាន់​លាន​ដុល្លារ ​ជាមួយ​​ទម្ងន់​ ២២៧ ០០០​តោន​។ ​​តាមរយៈ​​រូប​ភាព​​ គេ​ឃើញ​មាន​ជំនួយ​ពី​​កាណូត​​ចំនួន​៦គ្រឿង​​នៅ​​ផែ ​Saint-Nazaire ​​​​​ ដើម្បី​​ទាញ​សណ្ដោង​ចូល​ចត​។

 

​​ទោះ​​បី​​ជា​​មិន​ទាន់​​មាន​អ្នក​​ដំណើរ​​​ណា​ម្នាក់​នៅ​លើ​​កប៉ាល់​​វែង​ជាង​ Titanic ១០០ម៉ែត្រ​នេះ​​​ក៏ដោយ​ តែ​នៅ​មាន​​បុគ្គលិក​ប្រមាណ ៥០០​នាក់ ​​​ក្នុង​ចំណោម​​​​គម្រោង​ដាក់​បុគ្គលិក​​ជាង​២ពាន់​នាក់។ ​​ចំពោះ​​សមត្ថភាព​​ផ្ទុក​ វា​អាច​ដឹក​អ្នក​ដំណើរ​បាន​ដល់​ទៅ ៦០០០​​នាក់​ឯណោះ។

 

​អស់​រយៈ​ពេល​​ជាច្រើន​​ខែ​​មក​ហើយ ​​​​អ្នកទេសចរ​​ជាច្រើន​​​​ ត្រូវ​បាន​គេ​អនុញ្ញាត​​ឲ្យ​ឡើង​ជិះ​សាកល្បង​​​​​​​ និង​គយ​គន់​​ផ្ទៃ​ខាង​ក្នុង​កប៉ាល់​ប្រវែង ៣៦១ម៉ែត្រ​ និង​​កម្ពស់​១៨​ជាន់​ខាងលើ។​

 

​ការ​​បើក​​សាកល្បង​​​​នេះ​ ​​​គឺ​ក្នុង​គោល​បំណង​​​កំពុង​តេស្ដ​​​មើល​​ដំណើរ​ការ​ម៉ាស៊ីន​ប៉ាល់ មុន​ដាក់​ដំណើរ​​​ជា​ផ្លូវ​ការ​​​នៅ​​​ពីរ​បី​ខែ​ខាង​មុខ។ បើ​ទទួល​បាន​ជោគ​ជ័យ​ ​​​កប៉ាល់​​ Harmony ​នឹង​​​​​បើក​ទៅ​កាន់​​ផែ Southamton ​ក្នុង​ខែ​ឧសភា ​​​ដើម្បី​ធ្វើ​ដំណើរ​​លើក​ដំបូង​​ជុំ​វិញ​មហាសមុទ្រ​មេឌីទែរ៉ាណេ​តែម្ដង​៕

 

​​​​កប៉ាល់​​​​យក្ស​​​​​វែង​ជាងTitanic ជិត​ពាក់​កណ្ដាល​នៅ​​បារាំង​​គ្មាន​អ្នក​ដំណើរ​ជិះ​ម្នាក់

 

​​​​កប៉ាល់​​​​យក្ស​​​​​វែង​ជាងTitanic ជិត​ពាក់​កណ្ដាល​នៅ​​បារាំង​​គ្មាន​អ្នក​ដំណើរ​ជិះ​ម្នាក់

 

 

​​​​កប៉ាល់​​​​យក្ស​​​​​វែង​ជាងTitanic ជិត​ពាក់​កណ្ដាល​នៅ​​បារាំង​​គ្មាន​អ្នក​ដំណើរ​ជិះ​ម្នាក់

 

​​​​កប៉ាល់​​​​យក្ស​​​​​វែង​ជាងTitanic ជិត​ពាក់​កណ្ដាល​នៅ​​បារាំង​​គ្មាន​អ្នក​ដំណើរ​ជិះ​ម្នាក់

 

​​​​កប៉ាល់​​​​យក្ស​​​​​វែង​ជាងTitanic ជិត​ពាក់​កណ្ដាល​នៅ​​បារាំង​​គ្មាន​អ្នក​ដំណើរ​ជិះ​ម្នាក់

 

​​​​កប៉ាល់​​​​យក្ស​​​​​វែង​ជាងTitanic ជិត​ពាក់​កណ្ដាល​នៅ​​បារាំង​​គ្មាន​អ្នក​ដំណើរ​ជិះ​ម្នាក់

 

​​​​កប៉ាល់​​​​យក្ស​​​​​វែង​ជាងTitanic ជិត​ពាក់​កណ្ដាល​នៅ​​បារាំង​​គ្មាន​អ្នក​ដំណើរ​ជិះ​ម្នាក់

 

​​​​កប៉ាល់​​​​យក្ស​​​​​វែង​ជាងTitanic ជិត​ពាក់​កណ្ដាល​នៅ​​បារាំង​​គ្មាន​អ្នក​ដំណើរ​ជិះ​ម្នាក់

 

​​​​កប៉ាល់​​​​យក្ស​​​​​វែង​ជាងTitanic ជិត​ពាក់​កណ្ដាល​នៅ​​បារាំង​​គ្មាន​អ្នក​ដំណើរ​ជិះ​ម្នាក់

 

ចុចអាន៖ កប៉ាល់ Titanic ទី​ពីរ​​ថ្លៃ​៤៣០លាន​ដុល្លារ នឹង​ចាប់​ផ្ដើម​​​បើក​លើ​សមុទ្រ​​​​ ឆ្នាំ​​២០១៨ ​​

ចុចអាន៖ តាម​ពិត​ផ្ទាំង​ទឹកកក​ដែល​ធ្វើ​ឲ្យ​កប៉ាល់​ Titanic លិច​មាន​អាយុ​កាលដល់​ទៅ​​ ១០០ ០០០​ឆ្នាំ

ចុចអាន៖ រក​ឃើញ​កប៉ាល់​​​លិច៣០០ឆ្នាំ​មុន​ ផ្ទុក​រតន​សម្បត្តិ​​​ជាង១,៥ពាន់​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily Mail