​ជិះ​ម៉ូតូ​វ៉ារថយន្តជ្រុល​បុក​ខឿន​ចិញ្ចើម​ផ្លូវដួល​បោក​ក្បាល​ស្លាប់​

​​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ដោយ​ព្យាយាម​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​​​បើក​បរ​​ស្រប​ទិស​គ្នា ​ជ្រុល​ច​ង្កួ​តទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវដួល​បោក​ក្បាល​ធ្លោយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​នឹង​​កើត​ហេតុ​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ថ្ងៃ​ទី​១១ ​មីនា ​២០១៦​ នៅ​តាម​បណ្តោយ​​មហាវិថី​​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ ។

តាម​អ្នក​ឃើញ​ហេតុការណ៍បាន​និយាយ​ថា ​​មុន​ពេល​កើត​ហេតុ​ គេ​​ឃើញបុរស​រង​គ្រោះ​​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក DUCK ពណ៌​ទឹកក្រូច​លាយ​ខ្មៅ ​ធ្វើ​ដំណើរ​តាម​បណ្តោយ​​មហាវិថី​ព្រះ​ស៊ី​​សុវត្ថិ ​​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ ​ព្យា​យាម​បើក​វ៉ា​ជែង​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​​ម៉ាក ​ក៏​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​បណ្តោយ​ដួល​​បោក​ក្បាល​​ធ្លោយ​ខួរ​ស្លាប់​ភ្លាម​ៗ​​តែ​ម្តង ។

​សមត្ថកិច្ច​​ចុះ​ទៅត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​​ថា ជន​រង​គ្រោះ​ឈ្មោះ ចាន់ រុន​ដា អាយុ២៦​ឆ្នាំ ​​ជា​ជាង​ជួស​ជុល​​ម៉ូតូ ស្នាក់​នៅ​សង្កាត់​បឹង​កក់២ ខណ្ឌ​ទួល​គោក ។ ​

សព​ជន​​រង​គ្រោះ​​​ត្រូវ​បាន​ក្រុម​គ្រួសារយក​ទៅ​​រៀប​ចំ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ ។​ ចំណែក​ម៉ូតូ ប៉ូ​លិ​សបាន​យក​ទៅរក្សា​ទុក​នៅអធិការ​​ដ្ឋាន​នគរបាលខណ្ឌដូនពេញ ដើម្បី​​ឱ្យ​​ក្រុម​គ្រួសារមក​ទទួលយក​តាម​ក្រោយ ៕ ​