​យី​ឌុ​​បុក​​សាំ​យ៉ុ​ង​​ក្រឡាប់​បះជើង​ សំណាងល្អ​គ្មាន​អ្នក​​របួស​និង​ស្លាប់​

ខេត្ត​ព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​​​បុក​រថយន្ត​សាំ​យ៉ុ​ង​​ ដែល​បើក​​​បញ្ច្រាសទិស​គ្នាលាន់​ដូច​សំឡេង​គ្រាប់​ផ្ទុះ ​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល​ដល់​​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៣ ​មី​នា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩និង​លេខ​៥០ ស្ថិត​ក្នុងភូមិ​គ​គ ឃុំ​កំពង់​ពពិល ស្រុក​ពារាំង​​ ។​

​មន្ត្រី​​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​​កំពង់​ពពិល ​បាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​យី​ឌុ​ប​ ពណ៌​ក្រហម ១​គ្រឿង បើក​​​​ពី​កើត​ទៅ​លិច លុះ​​មក​ដល់​ចំណុច​កើត​ហេតុ ​ក៏​​​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​រថយន្ត​សាំ​យ៉ុ​ង​ ពណ៌​លឿង ​១​គ្រឿង​ ដែល​បើក​​​បញ្ច្រាស​ទិស​គ្នា​ បណ្តាល​​រថយន្ត​សាំ​យ៉ុ​ង​ប៉ើង​ក្រឡាប់​បះជើង​ច្រ​ងាង​ៗ​តែ​ម្តង ។ ​ប៉ុន្តែ​សំណាងល្អ ​មិន​បណ្តាល​ឱ្យ​មនុស្ស​​ជិះ​នៅ​ក្នុង​រថយន្ត​សាំ​យ៉ុ​ង​ណា​ម្នាក់​ស្លាប់ ឬ​រង​របួស​ធ្ងន់​​នោះ​ទេ លើកលែងតែ​អ្នកបើកបរ​ឈ្មោះ ជួន ចាវ ភេទ​ប្រុស អាយុ​២៤​​ឆ្នាំ រស់​នៅ​ភូមិ​តា​ម៉ៅ ឃុំ​ជើង​កូន ស្រុក​សំរោង​ទង​ខេត្តតាកែវ ​​​រង​របួសស្រាល ​។ ចំណែក​អ្នកបើកបរ​រថ​យ្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​​ ​។​

​ក្រោយ​កើត​ហេតុ ​​រថយន្ត​ទាំង​២​​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក ​ដើម្បី​​រង់​​ចាំ​​​ដោះស្រាយ​នៅ​ពេល​ក្រោយ ​៕