បញ្ជូនជន៤នាក់​ទៅតុលាការ​ ពាក់ព័ន្ឋដាក់កុងត្រូល​ជជុះទារលុយដឹក​ឈើ

ខេត្តកំពត ៖ ​ជនសង្ស័យ៤នាក់ ​បានត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូន​ទៅសាលាដំបូងខេត្ត ​ក្រោយការឃាត់ខ្លួន​ពាក់ព័ន្ឋធ្វើសកម្មភាពដាក់កុងត្រូលជជុះ ​ដើម្បីទារលុយពីរថយន្តដឹកឈើ ​នៅក្នុងភូមិ​ស្រែវាល​ ឃុំត្រពំាងភ្លំាង ស្រុកឈូក ។

សេចក្តីរាយការណ៍​បានបន្តថា​ បុរសទំាង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១១ មីនា​ ២០១៦នោះ ​ជាបុគ្គលិកអង្គការអភិរក្សការពារ​ធនធានធម្មជាតិនិងសត្វព្រៃ ​ឈ្មោះ វ៉ឹត សុភ័គ្រ អាយុ​៣៧ឆ្នាំ , គង់ ហុន អាយុ៤០ឆ្នាំ , ​ញ៉ឹង ប៊ុនណេត ​អាយុ ៣២ឆា្នំ និងឈ្មោះ ខេង រឹម ​អាយុ៣១ឆា្នំ អ្នកទំាង៤រស់នៅក្នុងភូមិល្អាង ​ស្រុកដងទង់ និង​មានលិខិតបញ្ជាបេសកកម្មជាបុគ្គលិក​អង្គការ​អភិរក្សខាងលើ ចុះថ្ងៃទី១៩ ​មករា ២០១៦ ​ហើយលិខិតនេះនឹងផុតកាលកំណត់​នៅថ្ងៃទី២០ មិថុនា ២០១៦ ៕