គ្រូបង្វឹក​ក្លិប Bordeaux ជាប់​បម្រាម​3​ប្រកួត​ពី​បទ​បង្កចលាចល​ក្នុង​ពេល​ប្រកួត

លោក Willy Sagnol គ្រូបង្វឹក​ក្លិប​Bordeaux ជាប់​បម្រាម​៣​ប្រកួត​ក្រោយ​ពី​បង្កចលាចល​ក្នុង​ការ​ប្រកួត​French Cup ដោយ​ចាញ់​ក្លិប​Nantes ៣-៤ ក្នុងអំឡុងពេល​បន្ថែម​ម៉ោង​ពិសេស​ក្រោយ​ពី​ចប់​៩០​នាទី​មាន​លទ្ធផល​២-២ ។

បម្រាម​ដែល​ដាក់​លើ​លោក Willy Sagnol ចាប់​អនុវត្ត​ពី​ការ​ប្រកួត​ជួប​ជាមួយ​ក្លិប​Toulous នៅ​ថ្ងៃ​ទី​១២ មីនា បន្ទាប់​មក​ជួប​ជាមួយ​ក្លិប​Bastia នៅ​ថ្ងៃ​ទី​២០ មីនា និង Monaco នៅ​ថ្ងៃ​ទី​២ មេ​សា ខាង​មុខ​។ បច្ចុប្បន្ន លោក Willy Sagnol​កំពុង​ទទួល​រង​សម្ពាធ​យ៉ាង​ខ្លាំង​ក្រោយ​ពី​ក្លិប​មាន​ទម្រង់​លេង​មិនល្អ​ក្នុង​រដូវ​កាល​ទី​២​ដែល​រូប​លោក​ដឹកនាំ ខណៈ​ពេល​ក្លិប​Bordeaux ស្ថិត​នៅ​លំដាប់​ទី​១៣ មាន​៣៨​ពិន្ទុ​ពី​ការ​លេង​បាន​២៩​លើក ៕