តារា​បូ​លី​វូ​ដ​ឥណ្ឌា​ស្រស់​ស្អាត​ចំនួន​10​នាក់

កោះសន្តិភាព​សូម​បង្ហាញ​ជូន​តារា​ស្រី​ឥណ្ឌា​ស្រស់​ស្អាត​ចំនួន​១៤​នាក់​នៃ​ប្រទេស​ឥណ្ឌា យោង​តាម​គេហទំព័រ​បរទេស The Richest ៖

១-​នាង​អាល់​ស្វា​រី​យ៉ា​រ៉ៃ
តារា​សម្តែង ម៉ូ​ដែល និង​ជា​អតីត​ជ័យ​លា​ភី​បវរកញ្ញា​ពិភពលោក​ឆ្នាំ​១៩៩៤ នាង​អាល់​ស្វា​រី​យ៉ា​រ៉ៃ មាន​អាយុ​៤២​ឆ្នាំ ។ ថ្វី​ដ្បិតតែ​មាន​ស្វាមី និង​មានកូន​ម្នាក់ តែ​នាង Rai មាន​សម្រស់​មិន​ចាញ់​អ្នក​នៅ​លីវ​ទេ ពោល​ដូច​បង្ហាញ​ក្នុង​រូប នាង​មាន​កែវភ្នែក​មុត​ថ្លា និង​ស្នាមញញឹម​ប្រិមប្រិយ ។ នាង​ត្រូវ​បាន​ទស្សនិកជន​ដាក់​រហស្សនាម​ថា​ជាតា​រា​ស្រី​សាច់​ចាំ ។

តារា​បូ​លី​វូ​ដ​ឥណ្ឌា​ស្រស់​ស្អាត​ចំនួន​10​នាក់

២-​នាង Priyanka Chopra
តារា​សម្តែង ចម្រៀង ផលិតករ សប្បុរសជន និង​ជា​អតីត​ជ័យ​លា​ភី​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០០០ គឺ​នាង Priyanka Chopra ។ តារា​ស្រី​វ័យ​៣៣​ឆ្នាំ នាង Chopra មាន​ដើមទ្រូង​ណែន​ល្អ និង​ស្បែក​សរ​លោង ។

តារា​បូ​លី​វូ​ដ​ឥណ្ឌា​ស្រស់​ស្អាត​ចំនួន​10​នាក់

៣-​នាង Alia Bhatt
តារា​សម្តែង និង​ជា​តារាចម្រៀង​វ័យ​២២​ឆ្នាំ នាង Alia Bhatt ជា​កូនស្រី​របស់​ផលិតករ​លោក Mahesh Bhatt និង​តារា​សម្តែង​អ្នកស្រី Soni Razdan ។ ថ្វី​ដ្បិត​នាង​ទើបតែ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ តែ Alia Bhatt មាន​ទេព​កោសល្យ​គួរ​ឱ្យ​ស្ញប់ស្ញែង​ដូច​ជា​វត្តមាន​នាង​ក្នុង​រឿង States និង​រឿង Humpty Sharma Ki Dulhania ក្នុង​ឆ្នាំ​២០១៤។

តារា​បូ​លី​វូ​ដ​ឥណ្ឌា​ស្រស់​ស្អាត​ចំនួន​10​នាក់

៤-​នាង Katrina Kaif
តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់​អង់គ្លេស​-​ឥណ្ឌា វ័យ​៣២​ឆ្នាំ គឺ​នាង Katrina Kaif ។ នាង Katrina Kaif ជាតា​រា​ស្រី​ឥណ្ឌា​ម្នាក់​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​ក្នុង​ចំណោម​តារា​ស្រី​ផ្សេង​ទៀត ហើយ​នាង​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាត់​ទុក​ថា ជាតា​រា​ស្រី​មាន​ប្រជាប្រិយភាព​ជាងគេ​ក្នុង​ចំណោម​តារា​ស្រី​ឥណ្ឌា​ផ្សេង​ទៀត​។ 

តារា​បូ​លី​វូ​ដ​ឥណ្ឌា​ស្រស់​ស្អាត​ចំនួន​10​នាក់

៥-​នាង Chitrangada Singh
តារាភាពយន្ត​វ័យ​៣៩​ឆ្នាំ នាង Chitrangada Singh មាន​ទម្រង់​មុខ​ដូច​តួកុន​អាម​រិ​ក នាង Maggie B​។ តារា​ស្រី​រូប​នេះ​លេង​ឈុត​សិច​ស៊ី​មិន​ចាញ់​តារា ក្មេង​ៗ​ស្រករ​ក្រោយ​ទេ ។

តារា​បូ​លី​វូ​ដ​ឥណ្ឌា​ស្រស់​ស្អាត​ចំនួន​10​នាក់

៦-​នាង Sonam Kappor
តារា​សម្តែង ព្រមទាំង​ជា​កូនស្រី​តារាភាពយន្ត និង​ជា​ផលិតករ​លោក Anil Kapoor នាង Sonam Kappor វ័យ​៣០​ឆ្នាំ ។ ដោយសារ​តែ​មានការ​បង្ហាត់បង្ហាញ​ពី​ឪពុក នាង Sonam កាន់តែ​ទទួល​បាន​ប្រជាប្រិយភាព ខ្លាំង​ឡើង​ៗ​។ នាង​ចូល​ចិត្ត​ស្ទា​យ​លេង​តែងខ្លួន​បែប​សិច​ស៊ី​ទាន់សម័យ ។

តារា​បូ​លី​វូ​ដ​ឥណ្ឌា​ស្រស់​ស្អាត​ចំនួន​10​នាក់

៧-​នាង Sunny Leone
តារា​ស្រី​កូនកាត់​កា​ណា​ដា​-​ឥណ្ឌា​នាង Sunny Leone វ័យ​៣៤​ឆ្នាំ ។ បន្ទាប់​ពី​លេចធ្លោ​ក្នុង​ពិភព​សិល្បៈ​ឥណ្ឌា នាង Sunny Leone ត្រូវ​បាន​មហាជន​ហៅ​ថា​ជា​រាជិនី​សម្រស់ ពោល​គឺ​ដើមទ្រូង​នាង​ទ្រលុកទ្រលន់​សមសួន​នឹង​រាង​ស្វែ​ល​ផង​នោះ ។

តារា​បូ​លី​វូ​ដ​ឥណ្ឌា​ស្រស់​ស្អាត​ចំនួន​10​នាក់

៨-​នាង Sonali Bendre
តារា​សម្តែង និង​ម៉ូ​ដែល​នាង Sonali Bendre លេចធ្លោ​ក្នុង​ខ្សែភាពយន្ត​រឿង Hindi និង Telugu ។

តារា​បូ​លី​វូ​ដ​ឥណ្ឌា​ស្រស់​ស្អាត​ចំនួន​10​នាក់

៩-​នាង Riya Sen
តារា​សម្តែង និង​ម៉ូ​ដែល​វ័យ​៣៥​ឆ្នាំ នាង Riya Sen មាន​សម្រស់​ផូរផង់ ។

តារា​បូ​លី​វូ​ដ​ឥណ្ឌា​ស្រស់​ស្អាត​ចំនួន​10​នាក់

១០-​នាង Freida Pinto
តារា​សម្តែង​វ័យ​៣១​ឆ្នាំ នាង Freida Pinto ស្រស់​ស្អាត​គាប់​ភ្នែក​ទស្សនិកជន ៕