ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជួញដូរ​​ និង​ប្រើប្រាស់​គ្រឿងញៀន​​២​នាក់ ​ត្រូវ​បាន​​នគរបាល​ក្រុង​សិរី​សោភ័ណ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​នគរ​បាល​​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​កាល​ពី​​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ​ខែមីនា​ ឆ្នាំ​២០១៦ ​ស្ថិតនៅ​ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ត្រី​ ស៊ីវ​​ សុ​ជាតិ អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា​ ​ជនសង្ស័យ​​ទាំង​២នាក់ ម្នាក់​ ឈ្មោះ ក្រៀល ចាន់​សុ​គិត ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ​និង​ម្នាក់​ទៀត​ឈ្មោះ​ ប៉ែន ​អូ​កា​តា ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ នៅ​ភូមិ​គុត្ត​សត ឃុំ​គុត្ត​សត ស្រុក​អូរ​ជ្រៅ ។ ​​​​ចំណែក​វត្ថុ​ដែល​​ដក​ហូត​​ រួម​មាន ​​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ ពណ៌​ក្រហម​មាន​អក្សរWYចំនួន​១៧​គ្រាប់ ក្នុង​នោះ​មាន​១​គ្រាប់​ពណ៌​បៃតង និង​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍​ដែល​ជនសង្ស័យ​ដាក់​ក្នុង​សម្បក​​ស្ករ​គ្រាប់​​​២៨​កញ្ចប់​ ។​

​ជន​សង្ស័យ​ទាំង​២​នាក់ ​និង​វត្ថុ​តាង ​ត្រូវ​បាន​​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​​​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​