ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​សុំ​លុយ​ម្ដាយ​របស់​ខ្លួន​ចំនួន​១០​ដុល្លារ ប៉ុន្តែ​មិនដឹង​ថា យក​ទៅ​ចាយវាយ​ទិញ​របស់​អ្វី​នោះ​ទេ ហើយ​ខណៈនោះ​ស្ត្រី​ជា​ម្ដាយ​បាន​ឲ្យ​ហើយ ប៉ុន្តែ​គាត់​បាន​ស្ដីបន្ទោស​បន្តិចបន្តួច​ក្នុង​នាម​ប្រៀនប្រដៅ​ឲ្យ​កូន​ចេះ​សន្សំ​សំចៃ និង​ដើរ​ផ្លូវ​ល្អ ។ ផ្ទុយ​ទៅ​វិញ​យុវជន​រូប​នោះ មិន​បាន​ស្ដាប់​ដំបូន្មាន​ម្ដាយ​ទេ ទំនងជា​ខឹងសម្បារ និង​តូចចិត្ត តូច​ថ្លើម​យ៉ាង​ខ្លាំង ក៏​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង​នៅ​ក្នុង​បន្ទប់​ទឹកតែ​ម្ដង​។

ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៤៩​នាទី​ល្ងាច ថ្ងៃ​ទី​១២ មីនា ២០១៦ នៅ​ចំណុច​ខាងក្រោយ​រោងចក្រ​កាត់ដេរ​អា​មេ​រិ​ក​កាំ​ង ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ យុវជន​នោះ​ឈ្មោះ ទេស សុវណ្ណ​មក​រា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។