តើ​អ្នក​ដឹង​ទេ? ការ​បិទ​បើក iPhone ឬ iPad ដោយ​មិន​​ចាំ​បាច់​ចុច​ប៊ូតុង Power និង​ប៊ូតុង Home បាន!

Apple មិនបានផ្តល់ការបិទបើកទូរស័ព្ទ (Restart) អោយចំៗដោយ មិនបាច់ប្រើប្រាស់ប៊ូតុង Power និងប៊ូតុង Home ឡើយ ប៉ុន្តែនៅពេលនេះ យើងទាំងអស់គ្នា ក៏អាចបិទបើក ទូរស័ព្ទដោយមិនបាច់ ប្រើប្រាស់ប៊ូតុង ទាំង 2 នេះក៏បានដែរ។ ហើយការអនុវត្តនេះ ពិតជាងាយស្រួល និងមិន ចំណាយពេល មិត្តអ្នកអាន ទាំងអស់គ្នាអាច សាកមើលបាន។

តើ​អ្នក​ដឹង​ទេ? ការ​បិទ​បើក iPhone ឬ iPad ដោយ​មិន​​ចាំ​បាច់​ចុច​ប៊ូតុង Power និង​ប៊ូតុង Home បាន!

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ការធ្វើបែបនេះមាន 2 របៀបសំខាន់ៗ ទីមួយគឺការផ្លាស់ប្តូរអក្សរពីធម្មតា មកជាអក្សរឌិតជាងមុន (Bold Text) និងទីពីរគឺការ ផ្លាស់ប្តូរ Network Setting ឲ្យដូចការកំណត់ដើមវិញ (Reset Network Setting) ។

  1. ការផ្លាស់ប្តូរអក្សរពីធម្មតា មកជាអក្សរឌិតជាងមុន (Bold Text)

អ្នកត្រូវចូលទៅកាន់ Setting => General => Accessibility អូសចុះក្រោមបន្តិច Bold Text បន្ទាប់ Enable វានឹងចេញផ្ទាំងមួយឲ្យអ្នកបិទបើកម៉ាស៊ីន ដោយអ្នកគ្រាន់តែចុចពាក្យ Continue វានឹងបិទបើកម៉ាស៊ីនភ្លាម។

តើ​អ្នក​ដឹង​ទេ? ការ​បិទ​បើក iPhone ឬ iPad ដោយ​មិន​​ចាំ​បាច់​ចុច​ប៊ូតុង Power និង​ប៊ូតុង Home បាន!

  1. ផ្លាស់ប្តូរ Network Settings ឲ្យដូចការកំណត់ដើមវិញ (Reset Network Settings)

អ្នកត្រូវចូលទៅកាន់ Setting => General => Reset => Reset Network Settings បន្ទាប់វានឹងចេញផ្ទាំងមួយសំរាប់ឲ្យអ្នកបិទបើកម៉ាស៊ីន ដោយអ្នកគ្រាន់តែចុចពាក្យ Reset Network Settings វានឹងបិទបើកម៉ាស៊ីនភ្លាម។

តើ​អ្នក​ដឹង​ទេ? ការ​បិទ​បើក iPhone ឬ iPad ដោយ​មិន​​ចាំ​បាច់​ចុច​ប៊ូតុង Power និង​ប៊ូតុង Home បាន!

វិធីទីមួយអាចជួយឲ្យ អ្នកទាំងអស់គ្នាឲ្យ មើលអក្សរបានកាន់ តែច្បាស់ជាមួយអក្សរ ដែលមាននៅលើទូរស័ព្ទ ប្តូរទៅជាពណ៌ ដិតជាងមុន ចំនែកឯ វិធីទីពីរវិញ អាចផ្លាស់ប្តូរ Network Settings របស់ទូរស័ព្ទអ្នក ឲ្យមានទំរង់ដើម ហើយរាល់អ្វីៗ ត្រូវតែកំណត់ ម្តងទៀត ដើម្បីអាចប្រើប្រាស់ អ៊ីនធើណេតបានវិញ ដូចនេះបើសិនជា អនុវត្តគួរតែធ្វើតាមវិធីទី 1 ល្អជាង។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

តើ​អ្នក​ដឹង​ទេ? ការ​បិទ​បើក iPhone ឬ iPad ដោយ​មិន​​ចាំ​បាច់​ចុច​ប៊ូតុង Power និង​ប៊ូតុង Home បាន!

  • ដោយ: Mai
  • 11:40 AM, 13 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ