Rounded iOS9 ជា Theme ថ្មី​ក្នុង​សប្តាហ៍​នេះ!

សួស្តីប្រិយមិត្ត ទាំងអស់គ្នា ជួបគ្នា​ម្តង​ទៀត​ហើយ ជាមួយ​នឹង​អត្ថបទ នៃការ​លេង​ស្ទីល​នៃ Theme នៅ​លើ iPhone។ នៅក្នុង​ថ្ងៃនេះ​ដែរ ខេមបូ ក៏​មាន Theme ដ៏ស្រស់​ស្អាត​មួយ សម្រាប់មិត្តអ្នកអាន ទាំង​អស់​គ្នា​ផងដែរ ជាពិសេស ប្រិយមិត្ត ដែលប្រើប្រាស់ iPhone តែស្រលាញ់ Theme និងរចនាបថ icons របស់ មូលៗ តែម្តង ហើយដែល Theme មួយនេះដែរ មានឈ្មោះថា Rounded iOS9។

Rounded iOS9 ជា Theme ថ្មី​ក្នុង​សប្តាហ៍​នេះ!

Rounded iOS9 គឺជា Theme មួយប្រភេទ ដែលមានទ្រង់ទ្រាយមូលៗ ដូចទៅនឹង អមមកជាមួយនឹង ផ្ទៃពណ៌ខាងក្នុង មើលទៅពិតជា គួរអោយទាក់ទាញ មែនទែន។ Rounded iOS9 មានតម្លៃ $0.99 ក៏ប៉ុន្តែអ្នក ទាំងអស់គ្នា អាចតម្លើងវា បានដោយឥត គិតថ្លៃ ដោយគ្រាន់តែ បន្ថែម​នូវ Source មួយតែប៉ុណ្ណោះ ហើយដើម្បីអោយ កាន់តែច្បាស់ អំពីវិធីតម្លើង នោះ សូមតាមដាន ជាមួយ ខេមបូ ទាំងអស់គ្នា!

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

តម្រូវការ

  • iPhone ដែលដំណើរការដោយ iOS7/8/9 និងបាន Jailbreak រួចជាស្រេច

វិធីសាស្រ្តតម្លើង

  • ចូលទៅកាន់ Cydia
  • រួចបន្ថែម Source មួយឈ្មោះថា “biteyourapple.net”
  • ក្រោយពី បន្ថែមរួច នៅក្នុង Cydia ដដែល ចូលទៅកាន់ Search
  • វាយពាក្យ “Rounded iOS9” ជ្រើសរើសយក មួយណាដែល Free
  • ធ្វើការតម្លើង រួចពេលចប់ ចុចពាក្យ Restart Springboard

វិធី Apply Theme

  • ពេលតម្លើងចប់ វាមិនទាន់ ប្តូរអោយយើង នោះទេ ដោយតម្រូវអោយ យើងត្រូវ​ Apply Theme ដែលបានតម្លើង នោះសិន
  • ដូចនេះ សូមចូលទៅកាន់ Settings > Winterboard > Select Theme
  • ជ្រើសរើស Theme ដែលមានឈ្មោះ Rounded iOS9
  • រួចធ្វើការ Respring ជាការស្រេច។

បញ្ជាក់៖ សូមអាន និងអវុត្តអោយបាន ត្រឹមត្រូវ និងគ្រប់ ជ្រុងជ្រោយ ដើម្បីចៀសវាង នូវបញ្ហាផ្សេងៗ ដែល​​បង្កឡើង ដោយយថាហេតុ ហើយរាល់បញ្ហា ទាំងអស់ ដែលកើតមានឡើង គឺយើងខ្ញុំ មិនទទួល​ខុស​ត្រូវឡើយ!!!

សរុបមក តើអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះ Theme មួយនេះ? យ៉ាងណាមិញ ប្រសិនបើ មាន​ចម្ងល់ត្រង់ណានោះ អាចបញ្ចេញជាមតិ នៅខាងក្រោមនេះបាន ហើយចំពោះ Theme ផ្សេងៗទៀត ទាំងប្រព័ន្ធ Android និង iOS នោះ យើងនឹងផ្សាយជូន នៅអត្ថបទក្រោយៗទៀត!

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

Rounded iOS9 ជា Theme ថ្មី​ក្នុង​សប្តាហ៍​នេះ!

  • ដោយ: Mai
  • 11:56 AM, 13 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ