Barcelona លត់​ក្រុម​ខ្សោយ Getafe ៦-០ ខណៈ Messi ប៉េណាល់ទី​អត់ចូល

ក្រុម​កំពូល​តារា​ង La Liga Barcelona នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល​ក្រោយ​បំបាក់​ក្រុម​ស្ថិត​តំបន់​បាត​តារាង Getafe ដល់​ទៅ​ ៦-០ ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ Lionel Messi ទាត់​បាល់​ប៉េណាល់ទី​អត់​ចូល។

 

Barcelona លត់​ក្រុម​ខ្សោយ Getafe ៦-០ ខណៈ Messi ប៉េណាល់ទី​អត់ចូល

 

Barcelona លត់​ក្រុម​ខ្សោយ Getafe ៦-០ ខណៈ Messi ប៉េណាល់ទី​អត់ចូល

 

បើ​កឆាក​បាន​៨​នាទី ខ្សែ​ការពារ​ Juan Rodriguez របស់ Getafe ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ ៣​នាទី​បន្ទាប់ Barcelona មាន​ឱកាស​បាល់​ប៉េណាល់ទី ប៉ុន្តែ Messi ធ្វើ​​មិន​បាន​សម្រេច។ យ៉ាងណាក្ដី​នៅ Barcelona នៅ​តែ​ដាក់​សំពាធ​កាន់​តែ​ខ្លាំង​នៅ​តង់​ទី​១​រហូត​រក​បាន​៣​គ្រាប់​បន្ថែម​នាទី ១៩, ៣២និង​៤០ ដោយ​​កីឡាករ Munir El Haddadi , Neymar និង Messi ។

 

ឈាន​ដល់​តង់​ទី​២ ក្រុម​លោក​ Luis Enrique ​មិន​បន្ធូរ​ដៃ​ឡើយ​ដោយ ពួក​គេ​អាច​រក​បាន​២​គ្រាប់​ទៀត​​ដោយ​ Neymar ដដែល​នាទី​៥១ ក្រោយ​ការ​បញ្ជូន​យ៉ាង​ល្អ​ពី Messi មុន​ពេល​ Arda Turan ជា​អ្នក​រក​គ្រាប់​ទី​៦​​នាទី​៥៨។

 

Barcelona លត់​ក្រុម​ខ្សោយ Getafe ៦-០ ខណៈ Messi ប៉េណាល់ទី​អត់ចូល

 

Barcelona លត់​ក្រុម​ខ្សោយ Getafe ៦-០ ខណៈ Messi ប៉េណាល់ទី​អត់ចូល

 

ងាក​ទៅ​មើល​ក្រុម​លេខ​២ Atletico Madrid ក៏​ស្វែង​រក​ជ័យជំនះ​ត្រចះត្រចង់​ដែរ​ដោយ​បំបាក់ Deportivo La Coruna ៣-០។ ៣​គ្រាប់​របស់ Atletico រក​បាន​ដោយ Saul Niguez នាទី​១៨ Antoine Griezmann នាទី​៦០​ក៏​ជា​គ្រាប់​​ទី​២៣​នៅ​ដូវ​កាល​នេះ​ និងAngel Correa នាទី​៨៣។ សម្រាប់​លទ្ធផល​នេះ Barcelona មាន​ ៧៥​ពិន្ទុ​និង Atletico Madridមាន​៦៧​ពិន្ទុ៕

 

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ BBC​