Chelsea ធ្លាក់ FA Cup ក្រោយ​ចាញ់ Everton ស្របពេល​ Costa ខាំ​គេ​បាន​កាត​ក្រហម

 

ក្រុម​​តោ​ខៀវ​ Chelsea បាន​រង​បរាជ័យ​ជ្រុះ​ចេញ​ពី​ពាន FA Cup វគ្គ Quarter-final ក្រោម​ថ្វី​ជើង​​ក្រុម​ Everton ក្នុង​កីឡាដ្ឋាន Goodison Park ដោយ​លទ្ធផល​២-០ កាល​ពី​យប់​មិញ ខណៈ​ក្រុម​ទាំង​ពីរ​បាន​កាត​ក្រហម​ម្នាក់​មួយ​ដូច​គ្នា។

 

Chelsea ធ្លាក់ FA Cup ក្រោយ​ចាញ់ Everton ស្របពេល​ Costa ខាំ​គេ​បាន​កាត​ក្រហម

 

៤៥​នាទី​តង់​ទី​១​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ឡើយ​ ទោះ​ជា​មាន​ការ​ស៊ុត​សំដៅ​ទី​ទៅវិញទៅមក​ក៏​ដោយ។ ឈាន​ដល់​តង់​ទី​២​ Everton ហាក់​មាន​ឱកាស​ច្រើន​ជាង​ Chelsea រហូត​ដល់​សម្រេច​ទី​​បាន​ដល់​ទៅ​២​គ្រាប់​ផ្ទួនៗ​ ដោយ​ជា​ការ​ស៊ុត​របស់​ខ្សែ​ប្រយុទ្ធ Romelu Lukaku ទាំង​​អស់​ បន្ទាប់​ពី​មាន​ការ​សហការ​បញ្ជូន​​យ៉ាង​ល្អ​ពី Ross Barkley ។

 

ក្រោយ​ចាញ់ ២-០ ស្ពឹក​មុខ​ការ​ប្រកួត​កាន់​តែ​ពុះ​កញ្ជ្រោល ដោយ Diego Costa ទទួល​បាន​កាត​លឿង​ទី​២​ស្មើ​កាត​ក្រហម ពេល​ទៅ​​​​​បុក​ទ្រូង​នឹង​ខាំ Gareth Barry បន្ទាប់​ពី​កីឡាករ​ Everton រូប​នេះ​ទៅ​ទាត់​ជើង​គេ។ យ៉ាងណាក្ដី Gareth Barry ក៏​បាន​កាត​លឿង​២​ដូច​គ្នា​​ ក្រោយ​បង្ក​កំហុស​លើ Cesc Fabregas ។ ជ័យជំនះ​​នេះ​នំ​ឲ្យ Everton ឡើង​ទៅ​វគ្គ៤​ក្រុម​ចុងក្រោយ​ឬSemi-final ដោយ​មាន​ក្រុម Crystal Palace ឈរ​ចាំ​មុន​គេ​ និង​រក​ចាំ​ពីរ​ទៀត​គឺ Man United ប៉ះ West Ham និង Arsenal ប៉ះ Watford យប់​នេះ៕

 

Chelsea ធ្លាក់ FA Cup ក្រោយ​ចាញ់ Everton ស្របពេល​ Costa ខាំ​គេ​បាន​កាត​ក្រហម

 

Chelsea ធ្លាក់ FA Cup ក្រោយ​ចាញ់ Everton ស្របពេល​ Costa ខាំ​គេ​បាន​កាត​ក្រហម

 

Chelsea ធ្លាក់ FA Cup ក្រោយ​ចាញ់ Everton ស្របពេល​ Costa ខាំ​គេ​បាន​កាត​ក្រហម

 

Chelsea ធ្លាក់ FA Cup ក្រោយ​ចាញ់ Everton ស្របពេល​ Costa ខាំ​គេ​បាន​កាត​ក្រហម

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ BBC​​​​