Leo Cup 2016៖​ Agual Family Resort ប៉ះ​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​ វគ្គ​ផ្តាច់​ព្រ័ត្រ​

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​នៃ​ពាន​រង្វាន់​បាល់ទះ​ពាន​រង្វាន់​ Leo Cup 2016 Division B ​ ប្រចាំ​មណ្ឌល​​ខេត្ត​ព្រះសីហនុ​​ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១២ មីនា​ម្សិល​មិញ ក្រុម​​ខ្លាំង​ Agual Family Resort បាន​លត់​ក្រុម​វិទ្យាល័យ​ ហ៊ុន សែន កំពង់​សិលា​ ដោយ​លទ្ធផល​ ៣-០ ខណៈ​ក្រុម​ឆ្នេរ​ស្អាត​បាន​ចាញ់​​ ក្រុម​​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​ដោយ​លទ្ធផល​ ៣-២។

Leo Cup 2016៖​ Agual Family Resort ប៉ះ​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​ វគ្គ​ផ្តាច់​ព្រ័ត្រ​

 

ដើម្បី​បើក​​ផ្លូវ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រុម​​ខ្លាំង​ Agual Family Resort ​បាន​បំបាក់​ដៃ​គូ​​វិទ្យាល័យ​ ហ៊ុន សែន កំពង់​សិលា​ ​ដោយ​​មិន​ឲ្យ​ត​ដៃ​រួច​ឡើយ​ក្នុង​លទ្ធផល​​ ៣-០​ គឺ ២៥-១៨, ២៥-១៩ និង​ ២៥-២១។ ចំណែក​​ក្រុម​ឆ្នេរ​ស្អាត​​វិញ​​បាន​​ចាញ់​ក្រុម​​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​​ទាំង​​ប្រផុតប្រផើយ​​​២-៣​គឺ​ ២៦-២៤, ២៥-២២, ២៥-២៥, ១៩-២៥ និង​ ៨-១៥។

 

ដូច្នេះ​ Agual Family Resort ​ត្រូវ​ជួប​ក្រុម​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​​​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​វេលា​ម៉ោង​៤:៣០​នាទី​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​១៣​នេះ​ដើម្បី​ប្រជែង​យក​ចំណាត់​ថ្នាក់​ជើង​ឯក​នៃ​ពាន​រង្វាន់​បាល់ទះ​ពាន​រង្វាន់​ Leo Cup 2016 Division B ​ ប្រចាំ​មណ្ឌល​​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​មុន​​ក្រុម​ផ្តាច់​ព្រ័ត្រ​ប៉ះ​គ្នា​ ក៏​មាន​ការ​ជួប​គ្នា​យក​ចំណាត់​ថ្នាក់​លេខ​រវាង​ក្រុម​ ​​​វិទ្យាល័យ​ ហ៊ុន សែន កំពង់​សិលា​ និង​ក្រុម​ឆ្នេរ​ស្អាត​វេលា​ម៉ោង​៣​រសៀល។

 

ចាំ​មើល​ទាំង​អស់​គ្នា! ក្រុម​ណា​ជា​ជើង​ឯក​ប្រចាំ​មណ្ឌល​ព្រះ​សីហនុ?

 

Leo Cup 2016៖​ Agual Family Resort ប៉ះ​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​ វគ្គ​ផ្តាច់​ព្រ័ត្រ​

 

Leo Cup 2016៖​ Agual Family Resort ប៉ះ​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​ វគ្គ​ផ្តាច់​ព្រ័ត្រ​

 

Leo Cup 2016៖​ Agual Family Resort ប៉ះ​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​ វគ្គ​ផ្តាច់​ព្រ័ត្រ​

Leo Cup 2016៖​ Agual Family Resort ប៉ះ​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​ វគ្គ​ផ្តាច់​ព្រ័ត្រ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​
រូបថត៖ ផ្តល់​ឲ្យ