ក្រុម​ក្រសួង​មហាផ្ទៃ ​បំបាក់​ម្ចាស់​ផ្ទះ​កំពង់​ចាម យក​ចំណាត់​ថ្នាក់​លេខ១ អម​ទឹក​ប្រាក់​១០​លាន​រៀល

​ក្រុម​បាល់ទះ​របស់​ក្រសួង​មហាផ្ទៃ ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះសាលា​ខេត្ត​កំពង់ចាម ​៣​សិត​ទល់​នឹង​០ ​កាល​ពី​ព្រឹកមិញ​នេះ ដើម្បី​យក​ពិន្ទុ​បន្ថែម​យក​ចំណាត់​ថ្នាក់​លេខ​មួយ​អម​ដោយ​ទឹក​ប្រាក់​១០​លាន​រៀល ក្នុង​ការ​ប្រកួត​កីឡា​បាល់ទះ​នៅ​បុណ្យ​ទន្លេ​លើក​ទី​២​នេះ។

 

ក្រុម​ក្រសួង​មហាផ្ទៃ ​បំបាក់​ម្ចាស់​ផ្ទះ​កំពង់​ចាម យក​ចំណាត់​ថ្នាក់​លេខ១ អម​ទឹក​ប្រាក់​១០​លាន​រៀល

 

ក្រសួង​មហាផ្ទៃ​ធ្វើ​បាន​ល្អ​តាំង​ពី​ថ្ងៃ​បើក​ឆាក ដោយ​ពួកគេ​ភ្លាត់​ចាញ់​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គ​រក្ស​នៅ​ម្សិលមិញ​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ ខណៈ​ដែល​ព្រឹកមិញ​នេះ​បាន​យក​ឈ្នះ​ក្រុម​សាលា​ខេត្ត​កំពង់​ចាម​ទៀត ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​ក្រុម​មាន​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​កម្មវិធី​ប្រកួត​អបអរ​បុណ្យ​ទន្លេ​លើក​ទី​២​នេះ​តែ​ម្ដង។ ដូច​គ្នា​នេះ​ដែរ ​ក្រុម​ទទួល​បាន​លេខ​២​គឺ​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស ​និង​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុម​វិសាខា។

 

ការ​ប្រកួត​បាល់ទះ​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​លើក​ទី​២​នៅ​ខេត្ត​កំពង់ចាម​នេះ​ដែរ ការ​ប្រកួត​កីឡា​បាល់​ទះ​មាន​៥​ក្រុម​ចូល​រួម​គឺ​ក្រុម​ម្ចាស់​ផ្ទះ​សាលា​ខេត្ត​កំពង់​ចាម ​ក្រុម​ក្រសួង​មហាផ្ទៃ ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ​ក្រុម​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ​និង​ក្រុម​វិសាខា។ ខណៈ​ដែល​ចំណាត់​ថ្នាក់​លេខ​មួយ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​ទៅ​១០​លាន​រៀល​ឯ​ណោះ៕

 

ក្រុម​ក្រសួង​មហាផ្ទៃ ​បំបាក់​ម្ចាស់​ផ្ទះ​កំពង់​ចាម យក​ចំណាត់​ថ្នាក់​លេខ១ អម​ទឹក​ប្រាក់​១០​លាន​រៀល

 

ក្រុម​ក្រសួង​មហាផ្ទៃ ​បំបាក់​ម្ចាស់​ផ្ទះ​កំពង់​ចាម យក​ចំណាត់​ថ្នាក់​លេខ១ អម​ទឹក​ប្រាក់​១០​លាន​រៀល

 

ក្រុម​ក្រសួង​មហាផ្ទៃ ​បំបាក់​ម្ចាស់​ផ្ទះ​កំពង់​ចាម យក​ចំណាត់​ថ្នាក់​លេខ១ អម​ទឹក​ប្រាក់​១០​លាន​រៀល

 

អត្ថបទ៖ មុន្នី រម្យ