បើករថយន្ត ​បុក​ស្ត្រី​ម្នាក់​ស្លាប់ ស្លន់​ពេក ​រត់គេច​ចុះ​ទឹកទន្លេ​លិច​បាត់

ខេត្តក្រចេះ ៖ បុរស​​ជា​អ្នក បើកបរ​រថយន្ត​ម្នាក់ ​អាចត្រូវ​​ស្លាប់​ដោយសារ​លង់ទឹក ខណៈ​​រត់​​ចុះ​ទៅ​ទឹកទន្លេ​លិចបាត់​ បន្ទាប់ពី​បា​ន​​បើក​រថយន្ត​​​ទៅ​បុក​ស្ត្រី​ម្នាក់​​កំពុង​ជិះ​កង់​ ​បណ្តាល​ឱ្យ​ស្លាប់ភ្លាមៗ ​ដែល​​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ មីនា នេះ ស្ថិត​ក្នុង​សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ ។

យ៉ាងណា​ក៏​ដោយ បុរស​ខាងលើ​ មិន​ត្រូវ​គេស្គាល់​អត្តសញ្ញាណ​នោះ​ទេ ​បាន​ទុក​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មាន​ដឹកឈើ​បង្កប់ ចោល​នៅ​កន្លែង​កើតហេតុ ​ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ជិះ​កង់​ឆ្លងផ្លូវ ​​ឈ្មោះ​វ៉ា​ន់ ភួ​ន អាយុ​៦៣​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ។

ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​បាន​រត់​ចុះ​ក្នុង​ទឹកទន្លេ បម្រុង​ហែល​ឆ្លង ហើយ​បាន​ស្រែកហៅ​ឱ្យ​គេ​ជួយដែរ​ តែ​គ្មាន​អ្នក​ណា​ម្នាក់​ជួយ​ទាន់​ទេក៏​លិច​ក្នុង​ទឹកទន្លេ​បាត់តែម្តង​ ព្រោះ​តំបន់​នោះ ជា​តំបន់​ខ្សាច់​សម្បូរ​ល្បាក់​។

បច្ចុប្បន្ន កម្លាំង​នគរបាល​កំពុង​តែ​ ចុះ​រាវរក​សាកសព​បុរស​រូប​នោះ ក្រោយ​ពី​សង្ស័យ​ថា បុរស​រូប​នេះ​អាច​លង់ទឹក​ស្លាប់ ។  រីឯ​រថយន្ត ត្រូវ​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​បន្ត ៕

បើករថយន្ត ​បុក​ស្ត្រី​ម្នាក់​ស្លាប់ ស្លន់​ពេក ​រត់គេច​ចុះ​ទឹកទន្លេ​លិច​បាត់
បើករថយន្ត ​បុក​ស្ត្រី​ម្នាក់​ស្លាប់ ស្លន់​ពេក ​រត់គេច​ចុះ​ទឹកទន្លេ​លិច​បាត់
បើករថយន្ត ​បុក​ស្ត្រី​ម្នាក់​ស្លាប់ ស្លន់​ពេក ​រត់គេច​ចុះ​ទឹកទន្លេ​លិច​បាត់
បើករថយន្ត ​បុក​ស្ត្រី​ម្នាក់​ស្លាប់ ស្លន់​ពេក ​រត់គេច​ចុះ​ទឹកទន្លេ​លិច​បាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត