បុរស‌មានជម្ងឺ‌ សសៃ‌ប្រសាទ‌ ត្រូវ‌ម្តាយ ដាក់ច្រវ៉ាក់ ជាប់ក្នុងផ្ទះ តូចចិត្តដុតផ្ទះ សម្លាប់‌ខ្លួនឯង‌ តែមិនស្លាប់

បន្ទាយមានជ័យ៖ បុរសរោគចិត្តម្នាក់ ត្រូវភ្លើងឆេះរលេះរលួយ ពេញខ្លួន ខណៈ ដុតផ្ទះប៉ងសម្លាប់ខ្លួន ព្រោះតែម្តាយ ដាក់ច្រវ៉ាក់ចាក់សោ ចោលលើផ្ទះ មិនឲ្យដើរ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ក្នុងភូមិកូនត្រីឃុំស្នួរទ្រេត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះត្រូវ បានគេស្គាល់ថា ឈ្មោះ សាត ថិច អាយុ៣០ឆ្នាំ ធ្លាប់បំរើការងារក្នុង អង្គភាពទាហាន ត្រូវអង្គភាពបញ្ឈប់ពីការងារ ព្រោះជម្ងឺសរសៃប្រសាទ ឲ្យតែពេលផឹកស្រាស្រវឹងម្តងៗ រត់ចូលតែព្រៃ និងជម្ងឺរោគចិត្ត អស់រយៈពេលជិត២ ឆ្នាំមកហើយ គឺបន្ទាប់ពីបែកបាក់ ជាមួយប្រពន្ធនិងកូន។ ក្នុងហេតុការណ៍នេះ ក៏បានបណ្តាលឲ្យឆេះ ទូរទស្សន៍១គ្រឿង ខោអាវ ពូកខ្នើយ អង្ករនិងផ្ទះឆេះអស់មួយចំហៀង។

 ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ មិនបាននាំទៅពេទ្យទេ ព្រោះមិនលុយ គ្រាន់តែដាក់ឲ្យដេកលើស្លឹកចេក មុខផ្ទះស្រោចទឹកកក៕

បុរស‌មានជម្ងឺ‌ សសៃ‌ប្រសាទ‌ ត្រូវ‌ម្តាយ ដាក់ច្រវ៉ាក់ ជាប់ក្នុងផ្ទះ តូចចិត្តដុតផ្ទះ សម្លាប់‌ខ្លួនឯង‌ តែមិនស្លាប់
បុរស‌មានជម្ងឺ‌ សសៃ‌ប្រសាទ‌ ត្រូវ‌ម្តាយ ដាក់ច្រវ៉ាក់ ជាប់ក្នុងផ្ទះ តូចចិត្តដុតផ្ទះ សម្លាប់‌ខ្លួនឯង‌ តែមិនស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • បុរស‌មានជម្ងឺ‌ សសៃ‌ប្រសាទ‌ ត្រូវ‌ម្តាយ ដាក់ច្រវ៉ាក់ ជាប់ក្នុងផ្ទះ តូចចិត្តដុតផ្ទះ សម្លាប់‌ខ្លួនឯង‌ តែមិនស្លាប់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/13  Category:ក្នុងស្រុក