ឡិចស៊ីស៣០០ រេចង្កូតបុកផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់2នាក់

កំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងខណៈរថយន្តឡិចស៊ីស៣០០ រេចង្កូតបុកផ្ទះរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោងប្រមាណ៩និងនាទីយប់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិកំពង់រទេះសង្កាត់កំពង់រទេះក្រុងស្ទឹងសែនខេត្តកំពង់ធំ។

សាក្សីពីកន្លែងកើតបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កហេតុដោយរថយន្ត ឡិចស៊ីស៣០០រេចង្កូត ទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងបានបង្កអោយមាន គ្រោះថ្នាក់ ដល់ម្ចាស់ផ្ទះ ស្រីម្នាក់ និងចៅម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសាដឹកបន្តបញ្ជូន ទៅមន្ទីពេទ្យកាលម៉ែតដើម្បីសង្គ្រោះជីវិត។ ដោយឡែករថយន្តបង្ក ត្រូវបាន សមត្ថកិច្ចនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ស្ទឹងសែនរងចាំ៕

ឡិចស៊ីស៣០០ រេចង្កូតបុកផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់2នាក់
ឡិចស៊ីស៣០០ រេចង្កូតបុកផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់2នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត