រយៈពេល​តែ​មួយ​ព្រឹក ​មាន​​អ្នក​​លោតទឹក​ សម្លាប់ខ្លួន២នាក់​ ​នៅស្ពាន​ព្រះមុនីវង្សថ្មី​

រាជ​ធានី​ភ្នំពេញ ៖ ​តាម​សេចក្តីរាយការណ៍​ ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន ​បាន​ឱ្យ​ដឹង​ថា ​មុន​នេះ​បន្តិច​​មាន​បុរស​​​ម្នាក់​បាន​លោត​ទឹក​​សម្លាប់​ខ្លួន​ ពី​លើ​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី​ ​បង្ក​ការ​​​​ឱ្យ​មាន​ភ្ញាក់ផ្អើល​​និង​កកស្ទះ​ចរាចរណ៍​ទាំង​ថ្ងៃ​ត្រង់​ថ្ងៃទី​១៣ មីនា ២០១៦ ​​នៅ​ចំណុច​ស្ពាន​ព្រះមុនីវង្ស​​ថ្មី ស្ថិត​នៅ​ក្នុង​សង្កាត់​​ច្បារ​អំពៅទី១ ខណ្ឌ​ច្បារ​អំពៅ ។

​ប្រភព​បន្ត​ថា បុរស​ដែល​លោត​ទឹក​សម្លាប់​​​ខាង​លើ​នេះ ពុំ​ស្គាល់​អត្តសញ្ញាណ​​ ​​​​អាយុ​ប្រមាណជា២០ឆ្នាំ មិន​ទាន់​ដឹង​ពី​មូល​ហេតុ​​​ច្បាស់​លាស់​ ​ហើយ​ក៏​​មិន​បណ្តាល​ឱ្យ​ស្លាប់​នោះដែរ ​ដោយ​សារ​​​តែ​​​​គេ​ចេះ​ហែល​ទឹក ហើយ​​ត្រូវ​បាន​អ្នក​នេសាទ​ក្បែរនោះ​ជួយ​ទាន់ ។

​ប្រភព​​បាន​បន្ត​ទៀត​ថា ដោយ​ឡែក ​​កាល​ពី​​វេលា​​ម៉ោង ​៧និង​៣០នាទី​ព្រឹក​ថ្ងៃ​ដដែលនេះ​ ​ក៏​មាន​បុរស​ម្នាក់​​បាន​លោត​​​ទឹក​សម្លាប់​​ខ្លួន​ពី​លើ​​ស្ពាន​​​ព្រះ​មុនីវង្ស​ថ្មី​​​ចំណុច​ដដែលនេះដែរ ​រហូត​មក​ដល់​ម៉ោង​​១​រសៀល​នេះ​នៅ​មិន​ទាន់​​រក​សព​​ឃើញ​នៅ​ឡើយ ៕

រយៈពេល​តែ​មួយ​ព្រឹក ​មាន​​អ្នក​​លោតទឹក​ សម្លាប់ខ្លួន២នាក់​ ​នៅស្ពាន​ព្រះមុនីវង្សថ្មី​
រយៈពេល​តែ​មួយ​ព្រឹក ​មាន​​អ្នក​​លោតទឹក​ សម្លាប់ខ្លួន២នាក់​ ​នៅស្ពាន​ព្រះមុនីវង្សថ្មី​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត