សុំ​លុយ​ម្តាយ​ ១០​ដុល្លារ​ បាន​ហើយ តែ​ខឹង​ស្តីបន្ទោស ​ចង​.​ក​ស្លាប់

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ បាន​សុំ​លុយ​ម្ដាយ​របស់​ខ្លួន​ ចំនួន​១០​ដុល្លារ ប៉ុន្តែ​មិនដឹង​ថា យក​ទៅ​ចាយវាយ​ទិញ​របស់​អ្វី​នោះ​ទេ ហើយ​ខណៈនោះ​ស្ត្រី​ជា​ម្ដាយ​បាន​ឲ្យ​ហើយ ប៉ុន្តែ​គាត់​បាន​ស្ដីបន្ទោស​បន្តិចបន្តួច​ ក្នុង​នាម​ប្រៀនប្រដៅ​ឲ្យ​កូន​ចេះ​សន្សំ​សំចៃ និង​ដើរ​ផ្លូវ​ល្អ ។ ផ្ទុយ​ទៅ​វិញ​យុវជន​រូប​នោះ មិន​បាន​ស្ដាប់​ដំបូន្មាន​ម្ដាយ​ទេ ទំនងជា​ខឹងសម្បារ និង​តូចចិត្ត តូច​ថ្លើម​យ៉ាង​ខ្លាំង ក៏​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង​នៅ​ក្នុង​បន្ទប់​ទឹកតែ​ម្ដង​។

ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​ ៥​និង​៤៩​នាទី​ល្ងាច ថ្ងៃ​ទី​១២ មីនា ២០១៦ នៅ​ចំណុច​ខាងក្រោយ ​រោងចក្រ​កាត់ដេរ​អា​មេ​រិ​ក​កាំ​ង ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ យុវជន​នោះ​ឈ្មោះ ទេស សុវណ្ណ​មក​រា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

សុំ​លុយ​ម្តាយ​ ១០​ដុល្លារ​ បាន​ហើយ តែ​ខឹង​ស្តីបន្ទោស ​ចង​.​ក​ស្លាប់
សុំ​លុយ​ម្តាយ​ ១០​ដុល្លារ​ បាន​ហើយ តែ​ខឹង​ស្តីបន្ទោស ​ចង​.​ក​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត