​​អង់គ្លេស​នឹង​តេស្ដ​រថយន្ត​គ្មាន​មនុស្ស​បើក​​​លើ​ផ្លូវ​សាធារណៈ​នៅ​ឆ្នាំ​ក្រោយ

​​​​​​​​​​ក្រុម​ហ៊ុន​​មួយ​នៅ​អង់គ្លេស​និយាយ​​ថា​ ខ្លួន​​នឹង​​ចាប់​ផ្ដើម​​តេស្ដ​​​រថយន្ត​គ្មាន​មនុស្ស​បើក​នៅ​តាម​​​ដង​ផ្លូវ​​សាធារណៈ ​​​ជា​លើក​ដំបូង​​នៅ​ក្នុង​​ឆ្នាំ ២០១៧​នេះ​ ​ដែល​​​ជា​ផែន​ការ​អនាគត​​​​​​ដើម្បី​​​ដាក់​រថយន្ត​ស្វ័យ​ប្រវត្តិ​​​​ឲ្យ​សាធារណៈ​ជន​​​ បាន​ប្រើប្រាស់​​​​ត្រឹម​ឆ្នាំ ២០២០។

 

​​អង់គ្លេស​នឹង​តេស្ដ​រថយន្ត​គ្មាន​មនុស្ស​បើក​​​លើ​ផ្លូវ​សាធារណៈ​នៅ​ឆ្នាំ​ក្រោយ

រដ្ឋាភិបាល​​​អង់គ្លេស​ធ្លាប់​​និយាយ​​កាល​ពី​ឆ្នាំ​មុន​​ម្ដង​ហើយ​ថា ​​​មិន​មាន​​ការ​រារាំង​​​ណា​មួយ​ទេ​​ចំពោះ​​ការ​តេស្ដ​​វិស័យ​បច្ចេកវិទ្យា​ ​​ហើយ​រដ្ឋ​​នឹង​ជួយ​ជំរុញ​​​​ឲ្យ​សាកល្បង​​រថយន្ត​នេះ​​​នៅ​តាម​​ផ្លូវ​​ក្នុង​សង្កាត់​មួយ​​ចំនួន។​

 

​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​លោក George Osborne នឹង​ប្រកាស​​​គម្រោង​​​ជាច្រើន​​​នៅ​ថ្ងៃ​ពុធ​ក្រោយ ​​ជុំ​​វិញ​ការ​តេស្ដ​​​រថយន្ត​លើ​ផ្លូវ​សាធារណៈ ហើយ​​រដ្ឋ​​​នឹង​​​​​ធ្វើ​​សំណើ​ដក​ចេញ​​ច្បាប់​រារាំង​​នានា​ពី​មុន​​​ អំពី​​បច្ចេក​វិទ្យា​នេះ​​ ​តែ​​​ក្រុម​ហ៊ុន​​ត្រូវធានា​ថា ​​វា​មាន​សុវត្ថិភាព​​ចំពោះ​អ្នក​ដំណើរ​ផ្សេង​ទៀត។

 

​លោក​បន្ថែម​​ថា​ ” ​ប្រសិន​បើ​តេស្ដ​បាន​ជោគជ័យ​ ​​យើង​​ទាំង​អស់​គ្នា​​អាច​ឃើញ​​រថយន្ត​​​គ្មាន​មនុស្ស​បើក​ ​​ដាក់​លក់​លើ​ទីផ្សារ​ និង​បើក​លើ​ដង​ផ្លូវ​នៅ​អង់គ្លេស ដែល​ជួយ​​​​​បង្កើត​ការងារ​ និង​ផលិតភាព​​បន្ថែម​ទៀត”។

 

បើ​និយាយ​ពី ទីផ្សារ​ចំពោះ​​​​​​រថយន្ត​ស្វ័យ​ប្រវត្តិ​វិញ​ ​​វា​មាន​តម្លៃ​ជាង ១,២៩​ទ្រី​លាន​ដុល្លារ (​ពាន់​ពាន់​លាន)​ នៅ​ទូទាំង​ពិភព​លោក​ ​ប៉ុន្តែ​​​​​ដើម្បី​​​យក​ឈ្នះ​ឧបសគ្គ​​ផ្លូវ​ច្បាប់​​នានា ​​ត្រូវ​​​​កំណត់​ថា​​​អ្នក​​ណា​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ពេល​កើត​មាន​​ឧបទ្ទវហេតុ​ ឬ​គ្រោះ​ថ្នាក់​ចរាចរណ៍។

 

​​​​​​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ ​ភ្នាក់ងារ​សុវត្ថិភាព​កំពូល​អាមេរិក​ ប្រាប់​ថា​​ នៅ​តែ​មាន​​ឧបសគ្គ​ខាង​ផ្លូវ​ច្បាប់​​​​សំខាន់​ៗ​ជា​ច្រើន​ទៀត​​ដើម្បី​ត្រួសត្រាយ​ ​មុន​ពេល​​​ដែល​រថយន្ត​​​បើក​ទៅ​មុខ​​ខ្លួន​ឯង ​​គ្មាន​អ្នក​កាច់ចង្កូត​ ​ជាន់​ហ្វ្រាំង​ ​ត្រូវ​លក់​​ចូល​ទឹក​ដី​អាមេរិក៕

 

 

​​អង់គ្លេស​នឹង​តេស្ដ​រថយន្ត​គ្មាន​មនុស្ស​បើក​​​លើ​ផ្លូវ​សាធារណៈ​នៅ​ឆ្នាំ​ក្រោយ

 

 

​​អង់គ្លេស​នឹង​តេស្ដ​រថយន្ត​គ្មាន​មនុស្ស​បើក​​​លើ​ផ្លូវ​សាធារណៈ​នៅ​ឆ្នាំ​ក្រោយ

 

ចុចអាន៖ វិធីសាស្ត្រ​ធ្វើ​ឲ្យ​រថយន្ត​​មិន​សូវ​ស៊ី​សាំង​

ចុចអាន៖ ម៉ាក​រថយន្ត​ទាំង​១០ ​​នឹង​ពេញ​និយម​លើ​​ទីផ្សារ​បំផុត​​ឆ្នាំ​២០១៦

ចុចអាន៖ ហេតុផល​គួរ​ទិញ​រថយន្ត​ថ្មី​ចោល​រថយន្ត​ជជុះ​

 

ប្រែ​សម្រួល ៖ ឡេង ភារុណ
ប្រភព៖ Reuters