​Galaxy S7 & Edge អាច​ឲ្យ​អ្នក​​​ Share Wifi ​​ទៅ​កាន់​ឧបករណ៍​ផ្សេង​ៗ​​បាន​យ៉ាង​ងាយ​

​​កំពូល​ស្មាត​ហ្វូន​​​ទើប​ចេញ​​​លក់​នៅ​លើ​ទីផ្សារ​​​ពីរ​គ្រឿង​របស់​​​ក្រុម​ហ៊ុន​ Sumsung គឺ​Galaxy S7 និង​ Galaxy S7 edge ​​ ​​​ធ្វើ​ឲ្យ​គ្រប់​គ្នា​​ចាប់​​អារម្មណ៍​​ចំពោះ​មុខ​​ងារ​​ថ្មី​មួយទៀត​​​​​គឺ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ចែក​រំលែក​ (Share) ​ Wifi ​ទៅ​កាន់​​ឧបករណ៍​​ផ្សេង​ៗ​ទៀត​​​​​យ៉ាង​ងាយ​ស្រួល​។ ​ខណៈ​​ស្មាតហ្វូន​​​ផ្សេង​ទៀត​ ​អាច​ចែក​រំលែក​​​​អ៊ីនធឺណិត​ ​​ទាល់​តែ​​ប្រើ​ប្រាស់​​កម្មវិធី Wi-fi Tethering។​

 

​Galaxy S7 & Edge អាច​ឲ្យ​អ្នក​​​ Share Wifi ​​ទៅ​កាន់​ឧបករណ៍​ផ្សេង​ៗ​​បាន​យ៉ាង​ងាយ​

 

ឥឡូវ​​នេះ ​​ម៉ូដែល​​ទាំង​ពី​រ​ខាង​លើ​ ​នឹង​ដើរ​តួនាទី​​​ជា​អ្នក​​ផ្ដល់​​ Wifi​ និង​អាច​​ផ្ទេរ​​​​​​វា​​ទៅ​កាន់​ទូរសព្ទ​​ម៉ូដែល​ផ្សេងៗ​ Laptop កុំព្យូទ័រ ឬ​ Teblet ​​​ ដោយ​មិន​បាច់​ពិបាក​។

 

មុខងារ​​នេះ​​​អាច​រក​បាន​តែ​នៅ​លើ Galaxy S7 និង​ Galaxy S7 edge ពីរ​គ្រឿង​​នេះ​ប៉ុណ្ណោះ​។ ​ប្រសិន​​បើ​លោក​អ្នក​​ចង់​​​ចែក​​​រំលែក​​​ សូម​ចូល​ទៅកាន់​​ឧបករណ៍​ដទៃ ដែល​​​អ្នក​​​​​ត្រូវ​ចូល​​ទៅ​កាន់​ Setting => Mobile hotspot and tethering => Mobile hotspot=>More => Enable Wi-fi sharing។

​​​​​​
មុខងារ​​នេះ​​​នឹង​​ដំណើរ​ការ​បាន​ ប្រសិន​បើ​​អ្នក​ភ្ជាប់​​ Wifi និង​ចង់​ចែក​​ទៅកាន់​ឧបករណ៍​​ដទៃ​ ​ដែល​អ្នក​មិន​បាន​ចាំ​​លេខ​កូដ​ Wifi៕

 

​Galaxy S7 & Edge អាច​ឲ្យ​អ្នក​​​ Share Wifi ​​ទៅ​កាន់​ឧបករណ៍​ផ្សេង​ៗ​​បាន​យ៉ាង​ងាយ​

 

 

ចុចអាន៖ Samsung Galaxy S7 edge ​​អាច​ថត​វីដេអូ​ Slow Motion ​បាន​ដល់​ 240fps

ចុចអាន៖ សំបក​ភ្ជាប់​ Lens សម្រាប់​បង្កើន​គុណភាពថត​​រូប​របស់​ Galaxy S7/S7 edge

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Phonearena