វគ្គផ្ដាច់ព្រ័ត្រ Tiger Street Football Football Festival ២០១៦បញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ព្រឹត្តិការណ៍ បាល់ទាល់ដ៏អស្ចារ្យ Tiger Street Football Football Festival ២០១៦បាន បញ្ចប់ដោយភាពជោគជ័យ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦។
ទស្សនិកជនរាប់ពាន់នាក់ បានចូលរួមទស្សនា ការប្រកួតយ៉ាងស្វិតស្វាញរវាង៩៦ ក្រុមអ្នកពីភ្នំពេញដើម្បី ដណ្ដើមកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ការប្រកួតនេះជម្រុះរវាង ៣២ក្រុម មកពីមណ្ឌលសៀមរាម បាត់ដំបង កំពង់ចាម ព្រះសីហុននិងនៅភ្នំពេញ ដើម្បីដណ្ដើមយកពានរង្វាន់ ការប្រកួតបាល់ទាត់ Tiger Street Football Football Festival ២០១៦។

ឆ្នាំ២០១៦ មានកីឡាករល្បី ៗលំដាក់ថ្នាក់អន្ដរជាតិពីររូប ចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះ លោក Melody Donchet និងលោក Moss Wassim ជាម្ចាស់ជើងឯកលំដាប់ពិភពលោក ខាងបាល់ទាត់ Freesty អន្ដរជាតិ មកពីប្រទេសបារាំង ហើយបានបញ្ចេញសមត្ថភាព និងទេពកោសល្យដ៏អស្ចារ្យ ដែលបានទាក់ទាញអារម្មណ៍ទស្សនិកជន និងប្រព័ន្ធផ្សាព្វផ្សាយ នៅក្នុងស្រុកទៀតផង។

ការប្រកួតបាល់ទាត់ ប្រារព្ធធ្វើឡើងតាំងពី ឆ្នាំ២០១៣មកម្ល៉េះ កម្មវិធីប្រកួតកីឡាហ្វុតសាល ដែរធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា និងរៀបចំឡើងដោយ ស្រាបៀរ  Tiger នៅក្នុងបណ្ដាប្រទេសជាច្រើន ក្នុងគោលបំណងផ្សព្វផ្សាយ ពីសកម្មភាពកីឡារសម្រាប់អ្នក ស្នេហាវិស័យកីឡាទូទាំងពិភពលោក។

ក្រៅពីសកម្មភាពប្រកួត បាល់ទាត់គួរឲ្យរំភើបរីករាយ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះក៏បាន ផ្ដល់ជូនការកម្សាន្ដដ៏សប្បាយរីករាយ ជាច្រើនទៀតដូចជា ការបង្ហាញពី សមត្ថភាពផ្សេងៗ និងមានក្រុមនារីរាំដ៏ស្រស់ស្អាត នៅក្នុងកម្មវិធីល្បែងកំសាន្ដTigger Beer Garben ការតាំងលក់ផលិតផល ការប្រគំតន្ដ្រីពេលរាត្រី ដែលមានអ្នកចូលរួមដោយ តារាល្បីៗប្រចាំកម្ពុជា។

ការបញ្ចូលគ្នារវាងកីឡា និងកម្មវិធីកម្សាន្ដ ផ្សេងៗបានញ៉ាំងឲ្យព្រឹត្តិការណ៍នេះ កាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ ដល់អ្នកទស្សនា ជាពិសេសផ្ដោតលើការ លេងបាល់ទាត់ការ កម្សាន្ដ និងជួបជុំមិត្តភកិ្ដ។

ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០១៦នេះ មានក្រុមម្ចាស់ជើងឯក ទទួលបានបានរង្វាន់ទឹកប្រាក់១០,០០០ដុល្លារ។ ចំពោះជើងឯករងទទួល បានរង្វាន់ទឹកប្រាក់ ៥,០០០ដុល្លារ ចំណែកឯក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានរង្វាន់ទឹកប្រាក់២,៥០០ដុល្លារ និងក្រុមចំណាត់ថ្នាក់ លេខទទួលបានរង្វាន់ទឹកប្រាប់១,០០០ដុល្លារ។

នៅក្នុងរដូវកាលទីបួនកម្មវិធី Tiger Street Football Football Festivalបានបង្ហាញឲ្យឃើញជា ថ្មីម្ដង់ទៀតថា ជាការប្រកួតកីឡាហ្វុតសាល ធំបំផុតនៅកម្ពុជា តាមរយៈការទាក់ទាញ ចំណាប់អារម្មណ៍ពីទស្សនិកជន រាប់ពាន់នាក់មកចូលរួមទស្សនា វគ្គផ្ដាច់ព្រ័ត្តដែលទទួលបានជោគជ័យ យ៉ាងធំធេងគួរឲ្យកត់សម្គាល់៕

វគ្គផ្ដាច់ព្រ័ត្រ Tiger Street Football Football Festival ២០១៦បញ្ចប់ដោយជោគជ័យ

វគ្គផ្ដាច់ព្រ័ត្រ Tiger Street Football Football Festival ២០១៦បញ្ចប់ដោយជោគជ័យ

វគ្គផ្ដាច់ព្រ័ត្រ Tiger Street Football Football Festival ២០១៦បញ្ចប់ដោយជោគជ័យ