មហាផ្ទៃ លើកពានបាល់ទះ អបអរបុណ្យទន្លេ ខណៈម្ចាស់ផ្ទះឈរបាតតារាង

ភ្នំពេញ៖ ក្រុមបាល់ទះក្រសួងមហាផ្ទៃ បានក្លាយជាជើងឯកការប្រកួតបាត់ទះ អបអរ បុណ្យទន្លេ លើកទី២ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ខណៈក្រុមម្ចាស់ផ្ទះ ខេត្តកំពង់ចាម បានឈរបាតតារាង ក្នុងចំណោម ៥ ក្រុម ដែលចូលរួម ។

ការប្រកួតនេះ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ពេញក្នុងពិធីបុណ្យទន្លេ ដែលនឹងបញ្ចប់ នៅល្ងាចថ្ងៃទី១៣ ខែមីនានេះ ។ ក្នុងចំណោម ៥ក្រុមចូមរួម គឺបានធ្វើការប្រកួតវិលជុំ ៤ប្រកួតក្នុងមួយក្រុម ហើយបុកពិន្ទុ ក្រុមណាសន្សំពិន្ទុបានច្រើនជាងគេ គឺក្លាយជាម្ចាស់ជើងឯកតែម្តង ។

ជាលទ្ធផលក្រុមក្រសួងមហាផ្ទៃ និងក្រុមបញ្ជាការដ្ឋានអង្គរក្ស បានប្រកួតឈ្នះ ៣ប្រកួត ចាញ់មួយដូចគ្នា ប៉ុន្តែដោយសារក្រុមមហាផ្ទៃ រកបានពិន្ទុុគ្រាប់បាល់ច្រើនជាង ធ្វើឲ្យអតីតម្ចាស់ជើងឯកពានសម្តេចតេជោនេះ ក្លាយជាម្ចាស់ពានបាល់ទះ អបអរ បុណ្យទន្លេ លើកទី២ នេះតែម្តង ។

ដោយឡែកក្រុមបញ្ជាការដ្ឋានអង្គរក្ស បានជាប់លេខ២ ខណៈក្រុមវិសាខា អតីតជាក្រុមខេត្តព្រៃវែង បានជាប់លេខ៣ បន្ទាប់ពីឆ្លងផុត ៤ប្រកួត ឈ្នះ ៣ និងចាញ់១ រកបាន ៨ពិន្ទុ និងក្រុមកងពលធំអន្តរគមលេខ៣ រកបាន ២ពិន្ទុ ជាប់លេខ៤ ។ ដោយឡែកក្រុមម្ចាស់ផ្ទះ កំពង់ចាម ៤ប្រកួតមិនស្គាល់ពាក្យឈ្នះឡើយ ៕

មហាផ្ទៃ លើកពានបាល់ទះ អបអរបុណ្យទន្លេ ខណៈម្ចាស់ផ្ទះឈរបាតតារាង

មហាផ្ទៃ លើកពានបាល់ទះ អបអរបុណ្យទន្លេ ខណៈម្ចាស់ផ្ទះឈរបាតតារាង

មហាផ្ទៃ លើកពានបាល់ទះ អបអរបុណ្យទន្លេ ខណៈម្ចាស់ផ្ទះឈរបាតតារាង