ញាក់សាច់! ពិធីមង្គលការ មានការចាប់រង្វាន់ iPad និង iPhone 6s ព្រមទាំងអាំងប៉ាវ ជូនភ្ញៀវ ជាង១ពាន់ដុល្លារ

ចិន៖ នាពេលថ្មីៗនេះ មនុស្សជាច្រើនមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញបណ្តុំរូបភាពដែលអ្នកប្រើប្រាស់អ៊ិនធើណេតម្នាក់ បានបង្ហោះចូលក្នុងបណ្តាញសង្គម ដោយបានបង្ហាញអំពីទិដ្ឋភាព នៃពិធីមង្គលការដ៏ល្អប្រណិត និងចំណាយប្រាក់អស់ យ៉ាងច្រើនសន្ធឹកសន្ធាប់មួយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ពិធីមង្គលការដ៏អស្ចារ្យមួយនេះ គឺត្រូវបានប្រារព្ធឡើង នៅឯទីក្រុង Yuyao របស់ប្រទេសចិន ហើយដែលវាត្រូវបានមនុស្សជាច្រើន ចាត់ទុកថាជា ពិធីមង្គលការដែលចំណាយប្រាក់អស់ច្រើន ជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃទីក្រុងនេះ ក្នុងរយៈពេលជាង ៧,០០០ឆ្នាំមកនេះ។ អ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងយ៉ាងនេះ ក៏ព្រោះតែថា គ្រាន់តែក្រឡេកមើលលើ គ្រឿងលំអ និងការតុបតែងនោះ ក៏ដឹងទៅហើយថា វាត្រូវការចំណាយច្រើន បើទោះជាមិនមាន ជាលក្ខណៈតាមបែបប្រពៃណីច្រើនយ៉ាងណាក៏ដោយ។

ក្រៅពីនេះទៀត ពិធីមង្គលការមួយនេះ ក៏បាននាំមកនូវការកំសាន្តប្លែកៗ ជាច្រើនរួមមាន ការលេងសៀក ក្រុមរាំ​និង ក្រុមចម្រៀង ដែលមានតម្លៃថ្លៃៗ និងមើលទៅគួរឲ្យ ស្ញប់ស្ញែងយ៉ាងខ្លាំង។ រឿងរ៉ាវដែលរឹតតែពិសេសទៀតនោះគឺថា ភ្ញៀវដែលបានចូលរួម ក៏អាចមានឱកាស ទទួលបានការចាប់រង្វាន់ ដើម្បីឈ្នះ iPads ១០០គ្រឿង និងទូរស័ព្ទ iPhone 6s ចំនួន៥ គ្រឿងផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ភ្ញៀវទាំងអស់ក៏អាចទទួលបានអាំងប៉ាវ តាមរយៈបណ្តាញសង្គម Wechat ដោយមានចំនួនពី ជាង ១,៣០០ដុល្លារ រហូតដល់១,៥០០ដុល្លារ ទៀតផង។

ទោះយ៉ាងណាក៏ដោយ ប្រភពក៏មិនបាន បញ្ជាក់ថាតើពិធីមង្គលការមួយនេះ ជារបស់កូនក្រមុំ កូនកម្លោះរូបណា ហើយក៏មិនបាន បង្ហាញពី រូបរាង ក៏ដូចជាការស្លៀកពាក់ និងការតុបតែង លំអខ្លួនដោយគ្រឿងអលង្ការ របៀបណានោះដែរ៕

បណ្តុំរូបភាពដែល បង្ហាញពីទិដ្ឋភាពមួយចំនួន នៃពិធីមង្គលការដែល ចំណាយប្រាក់អស់ច្រើន សន្ធឹកសន្ធាប់នោះ៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត