អ្នកភូមិជាង ២,០០០នាក់ បរិភោគមី ១ខ្ទះធំ អបអរ ពិធីបុណ្យប្រចាំឆ្នាំ

ចិន៖ អ្នកភូមិជាង ២,០០០នាក់ បានប្រារព្ធពិធីប្រចាំឆ្នាំ ដែលហៅថា “Longtaitou Festival” ដោយធ្វើការចំអិនមីមួយខ្ទះធំបរិភោគ ដែលមានមនុស្សម្នា ចូលរួមជាច្រើនកុះករ ស្ថិតនៅឯវិហារចិន Bailong ស្រុក Anyang ខេត្ត Henan ប្រទេសចិន។

បើតាមប្រភពបានឲ្យដឹងដែរថា ការប្រារព្ធពិធីបុណ្យ កសិកម្មប្រពៃណី ឬ "Longtaitou Festival" នេះបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទីពីរ នៃខែទីពីរប្រតិទិនចន្ទគតិរបស់ចិន ដែលចាប់ផ្តើមនៅនិទាឃរដូវ និងរដូវធ្វើស្រែចំការ។

យ៉ាងណាមិញ ការប្រារព្ធពិធីនេះ គេជឿថាអាចផុតពីគ្រោះអកុសល និងជៀសផុសពីជំងឺផ្សេងៗផងដែរ។ នៅថ្ងៃពិសេសនេះដែរ ក្រៅពីការទទួលទានមី ក៏មានប្រជាជនចិនជាច្រើននាក់ទៀត បានមកបរិភោគនំ Pancake និងមានការដុតគោមរូបនាគ ដើម្បីបួងសួងសុំសេចក្តីសុខ និងថែមទាំងមានកម្មវិធីកាត់សក់កុមារតូចៗ តាមប្រពៃណីផងដែរ៕

អ្នកភូមិជាង ២,០០០នាក់ បរិភោគមី ១ខ្ទះធំ អបអរ ពិធីបុណ្យប្រចាំឆ្នាំ
អ្នកភូមិជាង ២,០០០នាក់ បរិភោគមី ១ខ្ទះធំ អបអរ ពិធីបុណ្យប្រចាំឆ្នាំ
អ្នកភូមិជាង ២,០០០នាក់ បរិភោគមី ១ខ្ទះធំ អបអរ ពិធីបុណ្យប្រចាំឆ្នាំ
អ្នកភូមិជាង ២,០០០នាក់ បរិភោគមី ១ខ្ទះធំ អបអរ ពិធីបុណ្យប្រចាំឆ្នាំ
អ្នកភូមិជាង ២,០០០នាក់ បរិភោគមី ១ខ្ទះធំ អបអរ ពិធីបុណ្យប្រចាំឆ្នាំ
អ្នកភូមិជាង ២,០០០នាក់ បរិភោគមី ១ខ្ទះធំ អបអរ ពិធីបុណ្យប្រចាំឆ្នាំ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត