អ្នកចូលចិត្ត​ ទៅកន្លែងហាត់ប្រាណ គួរដឹង! ប្រយ័ត្នត្រូវថ្មោង ដូចបុរសម្នាក់នេះ (មានវីដេអូ)

បរទេស៖ វីដេអូពីកាម៉េរាសុវត្ថិភាព នៅកន្លែងហាត់ប្រាណមួយកន្លែង ដែលគ្រប់គ្នានិយមហៅថា “Gym”  នោះ បាននិងកំពុងមានការទាក់ទាញចិត្ត អ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក ឲ្យចុចចូលមើលរាប់សែនដង ដែលបង្ហាញឲ្យឃើញសកម្មភាពបុរសម្នាក់ ក្រោយពីហាត់ប្រាណរួច មិនរក្សាឧបករណ៍ឲ្យត្រូវតាមកន្លែងវិញ បណ្តាលឲ្យបុគ្គលិកនៅទីនោះ ធ្វើការព្រមានឲ្យខ្មាសគេតែម្តង។

នៅក្នុងវីដេអូនោះ គេឃើញបុរសម្នាក់ បានប្រើឧបករណ៍អាល់តែរ “Dumbbell” រួចទម្លាក់ចុះដាក់លើកម្រាលឥដ្ឋ ហើយដើរចេញធ្វើព្រងើយ។ ភ្លាមៗនោះដែរ ស្រ្តីដែលជាអ្នកបោសសំអាតនៅទីនោះ បានព្រមានគាត់ ដោយចាប់មួលស្លឹកត្រចៀក ហើយប្រាប់ឲ្យគាត់ លើកឧបករណ៍អាល់តែរ ដាក់ឲ្យត្រូវតាមកន្លែងរបស់វាវិញ ទើបអនុញ្ញាតឲ្យចេញពីទីនោះ៕

ចង់ដឹងយ៉ាងណា ទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖ 

 អ្នកចូលចិត្ត​ ទៅកន្លែងហាត់ប្រាណ គួរដឹង! ប្រយ័ត្នត្រូវថ្មោង ដូចបុរសម្នាក់នេះ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត