ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ ​តាម​សេចក្តីរាយការណ៍ពី​អ្នក​ឆ្លើយ​ឆ្លងព័ត៌​មាន​បាន​ឱ្យ​ដឹង​មុន​នេះ​បន្តិច​​ថា​ ​​មាន​បុរស​ម្នាក់​​​​​​បាន​​ធ្វើ​អត្តឃាត​ដោយ​លោត​​សម្លាប់​​ខ្លួន​ពី​​លើ​ផ្ទះ​ល្វែង​ជាន់​ទី២ ​​បង្ក​ឱ្យ​មានការ​​ភ្ញាក់​​ផ្អើល​ដល់​សមត្ថកិច្ច​ និង​អ្នក​ជិត​​ខាង​​​មក​ចោម​រោម​មើល​យ៉ាង​ច្រើន​កុះករ​​​​នៅ​រសៀល​ថ្ងៃទី​​១៣ មីនា ២០១៦​ នេះ ​ស្ថិត​នៅ​ផ្ទះ​​លេខ​១៥១ ផ្លូវ​លេខ​១៦៣ ​សង្កាត់ទូល​ទំពូងទី២ ខណ្ឌ​ចំការ​មន ។​

​ប្រភព​បន្ត​ថា ​​​​​​​ជន​រង​គ្រោះ​​​​មាន​អាយុ​២២​​ឆ្នាំ ​​ស្នាក់​នៅ​ផ្ទះ​​​​ជាន់​ទី២​​​កន្លែង​កើតហេតុ​ខាង​លើ ​​​​​មូល​ហេតុ​​​​ដែល​បុរស​រូប​នេះ​ធ្វើ​អត្តឃាត​​លោត​សម្លាប់​​ខ្លួន​​នោះ​មិន​ទាន់​​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែគេ​​សង្ស័យ​ថា ​ប្រហែល​ជា​​បែក​​ថ្នាំ​​ទើប​ធ្វើ​​បែប​នេះ ​សំណាង​ល្អ​ មិន​បណ្តាល​ឱ្យ​ស្លាប់​នោះ​ទេ គ្រាន់​តែ​​របួស​​ធ្ងន់​បាក់​ជើង​​​ ត្រូវ​ក្រុម​​គ្រួសារ​ដឹក​តាម​​រ៉ឺម៉ក​ម៉ូតូ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត ៕

ព័ត៌​មានលម្អិត​មានផ្សាយជូននៅ​លើទំព័រកាសែត​កោះសន្តិភាព​