ថ្នាំ​ពន្យារកំណើត​ជួយ​ពង្រឹង​សុខភាព​ម្តាយ​

6 Videos


​ស្ត្រី​នៅ​ប្រទេស​ជឿនលឿន​មានការ​យល់ដឹង​ខ្ពស់​ពី​សុខភាព​បន្ត​ពូជ​និង​មិន​ងាយ​មានកូនដោយ​គ្មាន​ការត្រៀមខ្លួន​ជាមុន​ទេ ព្រោះ​បើ​សុខភាព​របស់​ម្តាយ​មិន​រឹងមាំ​ទារក​ដែល​កើតមកក៏មាន​បញ្ហា​ដូចគ្នា​ដែរ ។ ជាក់ស្តែង​មិន​ថា​កូន​ដំបូង​ឬ​កូន​បន្តបន្ទាប់​នោះទេ​ពួកគេ​ត្រូវការគម្លាត​រយៈពេល​យ៉ាងហោចណាស់​ក៏ ២ ឆ្នាំ​ដែរ ។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់ Mayo Clinic បាន​បញ្ជាក់ថា​ការបង្ក​កំណើត​ក្នុងកំលុងពេល ១ ឆ្នាំ​បន្ទាប់ពី​សម្រាលកូន​រួចអាចធ្វើ​ឱ្យមាន​ផលប៉ះពាល់​ទាំង​ម្តាយ​និង​កូន ។

​សម្រាប់​ស្ត្រី​ដែល​មានកូន​បន្ទាប់​ទៀត​ក្នុងកំលុងពេល ១ ឆ្នាំអាច​ប្រឈម​នឹង​បញ្ហា​របើក​សុកមុនពេល​សម្រាល (Placenta abruption) ដូចនេះ​អាចធ្វើឱ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ឬ​បើ​ជួយសង្គ្រោះ​ទាន់ពេល​ទារក​ដែល​កើត​អាច​នឹងមាន​បញ្ហា​លូតលាស់​មិន​ប្រក្រតី ។ ចំណែកឯស្ត្រី​ដែល​សម្រាលកូន​ដោយ​ការវះកាត់​វិញ​អាច​ប្រឈម​នឹង​សុក​បាំង​មាត់ស្បូន (Placenta Previa)) ជាហេតុ​ធ្វើឱ្យ​ស្ត្រី​អាច​ត្រូវ​សម្រាល​ដោយ​ការវះកាត់​ទៀតផង ។

M88


​លើសពីនេះ​កូន​បន្ទាប់​អាច​នឹងមាន​ជំងឺ​អូ​ធី​សិ​ម​(Autism)​ដែលមាន​អាការរោគ​ដូចជា ក្រចេះ​និយាយ និយាយ​មិន​ច្បាស់ ចូលចិត្ត​លេង​តែម្នាក់ឯង និង មិនសូវ​សើច​សប្បាយដូច​ក្មេង​ឯទៀត ។ ដើម្បីឱ្យ​កូន​បន្ទាប់​និង​ម្តាយ​មាន​សុខ​ភាពល្អ​អ្នក​គួរ​ពន្យារពេល​យ៉ាងហោចណាស់ ១ ឆ្នាំ កន្លះ​ទៅ ២ ឆ្នាំ ហើយ​មធ្យោបាយ​ពន្យារកំណើត​ដោយ​ការ​លេបថ្នាំ​ជាជម្រើស​ដែល​ងាយស្រួល​និង​ពេញនិយម​ដែល​ស្ត្រី​ភាគច្រើន​ទទួលស្គាល់ ៕ ខែ​រី​