ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ជីវចម្រុះ​សីមា​កំពុង​រង​ការ​កាប់​បំផ្លាញ​ក្លាយជា​វាលរហោឋាន

ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ជីវចម្រុះ​សីមា​កំពុង​រង​ការ​កាប់​បំផ្លាញ​ក្លាយជា​វាលរហោឋាន



ខេត្ត​មណ្ឌល​គី​រី ៖ ដី​ព្រៃ​អភិរក្ស​ជីវចម្រុះ​សីមា​ដែល​លាត​ស​ន្ឋឹ​ក​ក្នុងស្រុក​កែវ​សីមា និង​ស្រុក​អូរ​រាំង​ចំនួន​ជាង​២៩០.០០០​ហិ​កតា​កំពុង​រង​ការ​កាប់​ទន្ទ្រាន​យ៉ាង​អនាធិបត្តេយ្យ​រាល់ថ្ងៃ​ខណៈ​ផ្ទៃដី​ព្រៃឈើ​ចំនួន​ជិត​១​ម៉ឺន​ហិ​កតា បាន​ក្លាយទៅជា​វាលរហោឋាន​រួច​ទៅ​ហើយ ។ ជាក់ស្តែង​ដី​ព្រៃ​ដែល​ទើបត្រូវ​គេ​កាប់​ឈើ​យក​ដី​ចំនួន​៩១៩​ហិ​កតា ក្នុងភូមិ​ស្រែ​អណ្តោ​ល​និង​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ក្រោយ​ពេល​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​កាលពី​អំឡុង​ឆ្នាំ​២០១៣ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន តួលេខ​អាច​នឹង​បន្ត​កើន​ថែម​ទៀត ។

ប្រភព​ដែល​គេហទំព័រ Everyday ​ទទួល​បាន​នឹង​ទុកចិត្ត​បំផុត​បាន​ឲ្យ​ដឹង​ថា នៅ​ចំណុច​អូរ​រ​យ៉ង់​(​កា​យ៉ង់​ក្រូច​) នឹង​ចំណុច​អូរ​គគីរ​នៃ​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ចក់​ចារ​នឹង​ភូមិ​ស្រែ​អណ្តោ​ល​ឃុំ​ស្រែ​ឈូក​មាន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ជា​ច្រើន​គ្រួសារ​មក​ពី​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ​និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​បាន​នឹង​កំពុង​ចូល​កាប់​រាន​ដី​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​យក​ដី​ដោយ​ខុសច្បាប់ ។ ប្រភព​បាន​បន្ត​ថា ប្រជាពលរដ្ឋ​មាន​ចំនួន​៥៧​គ្រួសារ​ស្មើនឹង​១៦៦​នាក់ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​ចូល​មក​កាប់​រាន​ដី​ព្រៃឈើ​នៅ​ពេល​ថ្ងៃ​រួច​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ពេល​យប់ ។ ការ​កាប់​រាន​ដី​ព្រៃ​អស់​ស​ន្ឋឹ​កស​ន្ឋា​ប​និង​យ៉ាង​ឆាប់រហ័ស​បែប​នេះ មិនយូរ​ទេ​ព្រៃឈើ​នៅ​កម្ពុជា ជា​ពិសេស​ក្នុង​តំបន់​ព្រៃ​អភិរក្ស ខេត្តមណ្ឌលគិរី​នឹង​ត្រូវ​បាត់បង់​គ្មាន​សេសសល់​ឡើយ ។ មិន​ត្រឹមតែ​ព្រៃឈើ​ទេ​ដែល​រលាយ​ហិនហោច សូ​ម្បី​សត្វព្រៃ​រាប់រយ​ប្រភេទ រួម​ទាំង​សត្វ​កម្រ​ដែល ប្រទេស​នានា លើ​ពិភពលោក​មិន​មាន​ក៏​ត្រូវ​រលាយ​អស់​ព្រោះតែ​អត់​មាន​ជម្រក ។

វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​បាន​រង​ការ​កាប់​បំផ្លាញ​ជា​ប្រចាំ​ថ្ងៃ​មាន​ទាំង​ការ​កាប់​ដោយ​ស្របច្បាប់ និង​កាប់​មិន​ស្របច្បាប់​បើ​គេ​កាប់​ស្របច្បាប់​គ្រាន់​នឹង​មាន​ចំណូល​ខ្លះ​ចូល​ទៅ​រដ្ឋ តែ​ការ​កាប់​បែប​រំលោភ យក​ដី​ពី​បុគ្គល​មួយ​ចំនួន​នោះ គឺ​មិន​មាន​ផល​ចំណេញ​អ្វី​សូ​ម្បី​បន្តិច​ដល់​ប្រទេស​ជាតិ គឺ​មាន​តែ​ការ​បំផ្លាញ​ព្រៃឈើ​សត្វព្រៃ និង​ខាតបង់​សេដ្ឋកិច្ចជាតិ​ម្យ៉ាង​ការ​កាប់​បែប​បំផ្លាញ​ក៏​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ធម្មជាតិ​ផង​ដែរ ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា ក្ន​ង​ឆ្នាំ​២០១៥-២០១៦​ដី​តំបន់​ព្រៃ​អភិរក្ស​ជីវចម្រុះ​សីមា បាន​រង​ការ​កាប់​ទន្ទ្រាន​យក​ពី​ប្រជាពលរដ្ឋ​នឹង​មន្ត្រី​មាន​អំណាច​មាន​ចំនួន​រហូត​ដល់​៨១៩៨​ហិ​កតា ហើយ​ចំនួន​នេះ​សព្វថ្ងៃ​បាន​កំពុង​កើនឡើង​ដល់​ជាង​១០.០០០​ហិ​កតា ទៅ​ហើយ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​កន្លង​មក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត នឹង​គណៈ​អភិបាលខេត្ត​តាំងពី​ជំនាន់​លោ​កអេង ប៊ុ​ន​ហៀ​ង ជា​អភិបាលខេត្ត ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​អាជ្ញាធរ​ខេត្ត​ចាត់វិធានការ​ចំពោះ​អ្នក​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​ទាំងនោះ​ទេ ។ បាន​ត្រឹម​ឲ្យ​អាជ្ញាធរ​ស្រុក​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​និង​បិទ​សេចក្តី​ប្រកាស​ឲ្យ​អ្នកកាន់កាប់​ដី​ខុសច្បាប់​ចាក​ចេញពី​ដី​របស់​រដ្ឋ ។ តែ​ចំណាត់ការ​នេះ​បាន​ត្រឹម​មួយ​ចម្អិន​កំពឹស​ប៉ុណ្ណោះ ព្រោះ​ពួក​គេ​បាន​ក្រាញ​មិន​ព្រម​ចេញពី​តំបន់​ព្រៃ​អភិរក្ស ។

ប្រជា​សហ​គម​ន៏​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ព្រៃ​តំបន់​នោះ​គឺជា​ព្រៃស្តុក​មិន​អាច​ចេញចូល​ស្រេច​នឹង​ចិត្តបាន​ទេ​ព្រោះ​ព្រៃធំ​ណាស់​មាន​ខ្លា​ដំរី​ខ្ទីង​...​ជាដើម តែ​បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ដី​វាល​ដោយសារ​តែ​ការ​កាប់​ទន្ទ្រាន​រាល់ថ្ងៃ​ពី​អ្នក​ចំណាកស្រុក ។

ដី​ព្រៃ​ក្នុង​តំបន់​ការពារ​នឹង​អភិរក្ស​ជីវចម្រុះ​សីមា​ដែល​រង​ការ​កាប់​បំផ្លាញ​ធ្ងន់ធ្ងរ​ជាងគេ​មាន​៦​ចំនុច​១.​រការ​ថ្មី​៤៤​ហិច​តា ២.​ភូមិ​ចក់​ចារ នឹង​ភូមិ​ស្រែ​អណ្តោ​ល​៩១៩​ហិច​តា ៣.​ចំណុច​ដូច​ពូថៅ​១៤២៥​ហិច​តា​៤.​ប៉ោ​ដើម​ស្វាយ​វាល​គ្រោះ​ត្រ​ញាំ​ង​ទូក​២.៩៦៣​ហិច​តា ៥.​ភូមិ​អូរ​អាម​១.៤៤៦​ហិច​តា​៦.​ភូមិ​អូរ​ណា​នឹង​ភូមិ​ស្រែ​ល្វី​១.៤០១​ហិច​តា សរុប​ចំនួន​៨.១៩៨​ហិច​តា ។

ក្រុម​អ្នក​តាមដាន​បទល្មើស​ព្រៃឈើ​បាន​និយាយ​ថា បើ​អាជ្ញារ​ខេត្តមណ្ឌលគិរី​មិន​ចាត់វិធានការ​ជា​បន្ទាន់​ទេ ដំបៅ​មួយ​នេះ​វា​កាន់តែ​រីក​ធំ ទៅ​ធំ​ទៅ ពិបាក​ព្យាបាល​មិន​ខាន ។ ព្រោះ​សព្វ​ថ្ងៃនេះ​មិនមែន​មាន​តែ​ប្រជាជន​ធម្មតា​ទេ ដែល​មាន​សកម្មភាព​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ជាក​ម្មសិ​ទ្ឋ​ផ្ទាល់ខ្លួន ត្បិត​រាល់ថ្ងៃ​មន្ត្រី​មាន​អំណាច​ជា​ច្រើន​នាក់​កំពុង​ប្រើ​ល្បិច​ឲ្យ​ប្រជាជន​ចូល​ទៅ​កាប់​ព្រៃ​អភិរក្ស ហើយ​ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ដើម្បី​ទទួលផល​ប្រ​យោ​ជ​ន៏ ៕