ក្រុមភ្លើងឆេះរទេះ ឈ្នះក្រុម សំរោងក្រោម រីឯក្រុម ត្រពាំងក្រសាំង ចាញ់ក្រុមចោមចៅ វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនៃពាន ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ក្រុមបាល់ទាត់ សង្កាត់ភ្លើងឆេះរទេះ បានទម្លាក់ក្រុមបាល់ទាត់ សង្កាត់សំរោងក្រោម ក្នុងលទ្ធផល៦ទល់២ ខណៈក្រុមបាល់ទាត់សង្កាត់ ត្រពាំងក្រសាំង ចាញ់ក្រោមថ្វីជើងក្រុម បាល់ទាត់ សង្កាត់ចោមចៅ លទ្ធផល១ទល់៥ នៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃសៅរ៍ទី១២ ខែមីនា ឆ្នាំ២០១៦ នៃព្រឹត្តិការណ៍ ការប្រកួតពានរង្វាន់ បាល់ទាត់សាលាខណ្ឌ ពោធិ៍សែនជ័យ ឆ្នាំ ២០១៦ លើកទី២ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន។

លទ្ធផលនេះធ្វើឲ្យក្រុម បាល់ទាត់សង្កាត់ ភ្លើងឆេះរទេះ និងក្រុមបាល់ទាត់សង្កាត់ ចោមចៅ ឡើងបន្តទៅ វគ្គផ្តាច់ព្រ័ត្រ ចំពោះក្រុមចាញ់វិញ គឺក្រុមបាល់ទាត់ សង្កាត់សំរោងក្រោម ប៉ះក្រុមបាល់ទាត់សង្កាត់ ត្រពាំងក្រសាំង ដើម្បីដណ្តើមតំណែងលេខ ៣ និងលេខ ៤ នាថ្ងៃច័ន្ទ ទី ១៤ ខែមីនា ឆ្នាំ ២០១៦ស្អែកនេះ។    

ចំណែកវគ្គផ្តាច់ព្រ័ត្រ ត្រូវចាប់ផ្តើមនៅថ្ងៃអង្គារ៍ ទី១៥ ខែមីនា ឆ្នាំ ២០១៦ដែលជាការជួបរវាងក្រុម បាល់ទាត់សង្កាត់ភ្លើងឆេះរទេះ និងក្រុមបាល់ទាត់សង្កាត់ចោមចៅ ដើម្បីដណ្តើមតំណែងជើងឯក ពានរង្វាន់បាល់ទាត់សាលាខណ្ឌ ពោធិ៍សែនជ័យ ឆ្នាំ ២០១៦ លើកទី២ ។

បញ្ជាក់ថា៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងជាប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ បានឧបត្ថម្ភថវិកា ១០០០ដុល្លារអាមេរិក , លោក ស សុខា ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង បានឧបត្ថម្ភថវិកា ១០០០ដុល្លារ អាមេរិក, ក្រុមហ៊ុន ស្រាបៀរកម្ពុជា បានឧបត្ថម្ភថវិកា ១០០០ដុល្លារអាមេរិក, លោក ខៀវ ភារិទ្ធ បានឧបត្ថម្ភថវិកា ២០០ដុល្លារអាមេរិក និងហាងលក់ សម្លៀកបំពាក់ កីឡាឧបត្ថម្ភ សម្លៀកបំពាក់ ដល់ក្រុមកីឡាករ៕